ទីក្រុងប៉េកាំងៈ ក្រុមអ្នកបុរាណវិទ្យា បាននិយាយថា ពួកគេបានរកឃើញ រាជវាំងបុរាណនៃ
រាជាធិរាជមួយកន្លែង នៅក្នុងប្រទេសចិន ដែលមានទីតាំងនៅ ជិតផ្នូររបស់ ព្រះចៅអធិរាជ
Qin Shi Huang ។
ព្រះរាជវាំងនេះបាន ធ្វើឲ្យក្រុមអ្នកសិក្សា ស្រាវជ្រាវ មានការលំបាក និងស្មុគស្មាញអស់ រយៈ
ពេលច្រើនឆ្នាំហើយ ដោយវាមានទំហំជាង ៥៧គីឡូម៉ែត្រការេ។ ម្យ៉ាងវិញទៀត រាជវាំងនេះ
ត្រូវបាន បន្សល់ទុកតាំង ពីសតវត្សរ៍ទី២ មុនគ.ស ហើយវាត្រូវបានធ្វើ ឡើងដើម្បីពិពណ៌នា
អំពីក្រុមកងទ័ពដ៏ ខ្លាំងក្លារបស់ ព្រះចៅអធិរាជ Qin Shi Huang ដែលជា ព្រះចៅអធិរាជ ដំបូង
គេបង្អស់ របស់ប្រទេសចិន។
ជាមួយគ្នានេះដែរ រាជវាំងនេះត្រូវបានគេ ធ្វើឡើងដោយមានទីតាំង នៅជិតកន្លែងបញ្ចុះសព
របស់ព្រះចៅអធិរាជ ដែលនៅក្នុងនោះត្រូវ បានគេធ្វើចំលាក់ កងទ័ពសម្រាប់ ការពារព្រះអង្គ
ប្រមាណ ៦០០០នាក់ ដោយក្នុងនោះរួមមាន កងទាហានជិះសេះ កងទ័ពបរទេះ និងសេះជា
ច្រើនក្បាល៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- វីដេអូ៖ គ្រាន់តែបត់ឡានចេញពីចំណតសោះ គេផ្អើលមើលរាប់លាននាក់ លើអ៊ីនធឺណេត
- ព្រួញមួយបាញ់តម្រង់សត្វបីតែម្តង! LG រិះគន់គូប្រជែងរបស់ខ្លួនទាំង Samsung, HTC
និង iPhone
- Apple ផ្ញើលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ បង្ហាញផលិតផលថ្មី ជាផ្លូវការ ថ្ងៃទី ២២ តុលា
- Forum: រវាងម៉ូតូ FZ និង CBR កំលាំង 150 cc ដូចគ្នា មួយណាប្រើធន់ រឹងមាំ ជាង?
ព័ត៌មានអន្តរជាតិ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល