CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ ត្រូវជនមិនស្គាល់ អត្តសញ្ញាណ ដកកាំភ្លើងបាញ់ ចំក្បាលពីក្រោយ ធ្លុះពីម្ខាងទៅម្ខាង

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយកំពុងជួយសង្រ្គោះ ខណៈជនរងគ្រោះត្រូវបាន ក្រុមសង្គមងងឹតប្រើកាំភ្លើងបាញ់ ទៅលើជនរងគ្រោះ តែម្តង។ ហេតុការណ៍នេះបានកើតកាលពី វេលាម៉ោង៣ និង១៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយវិថីព្រះនរោតត្តម កែ១៧២ ក្នុងសង្កាត់ផ្សារថ្មី៣ ខណដូនពេញ ៕

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូ មួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CV-1259 ធ្វើដណើរតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ កែងនិងផ្លូវលេខ១៧២ ក៏លេចមុខខ្មាន់កាំភ្លើង២នាក់ ជិះម៉ូតូម៉ាកនិច មិនស្គាល់ស្លាកលេខ ជិះមកពីក្រោយជនរងគ្រោះ និងបានដកកាំភ្លើងអាម៉េបាញ់ក្បាលជនរងគ្រោះ បណ្តាលអោយធ្លុះ ពីម្ខាងទៅម្ខាងក្រោយ ពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ។

ជនរងគ្រោះកំពុងសម្រាកព្យាបាល សល់ដង្ហើមចង្រិត នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដោយមិនទាន់ដឹង មូលហេតុពិតប្រាកដ។ ចំណែកជនរងគ្រោះជិះម៉ូតូស្គុបពីនៅមិនទាន់ស្គាល់ក្រុមគ្រួសារនៅឡើយនោះទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh