CamNews

ព័ត៌មានអន្តរជាតិ 

ដោះអាវដើរលេងតាមផ្លូវនៅ New York

ធាតុអាកាសដ៏ក្តៅ ស្អុះស្អាប់ ។ ស្ត្រីម្នាក់នៅទីក្រុង New York ពុំមានពាក់អាវបានធ្វើដំនើរ
នៅតាមផ្លូវ ហើយត្រូវប៉ូលិសឃាត់ផាកពិន័យ។ ចំណុចគួរឲ្យចាប់អារម្មណ៍ថា អំពើនេះ
របស់ប៉ូលិសត្រូវ​ពួកអ្នកលេង Internet ប្រតិកម្មយ៉ាងខ្លាំង។

រូបភាពនៃស្ត្រីសក់ពណ៌លឿងដែលគ្មានពាក់អាវ យួរកាបូបធំនៅស្មារ ត្រូវអ្នកធ្វើដំនើរតាម
ផ្លូវថតរូបនៅផ្លូវ Bowery ទីក្រុង New York។ ស្រ្តីនេះដើរបានមួយភ្លែត មានប៉ូលិសពីរនាក់
បានឃាត់នាង ហើយក៏បានផាកពិន័យជាប្រាក់។ មិនយូរប៉ុន្មាន បណ្តារូបថតនេះត្រូវបាន
បង្ហោះឡើងនៅលើ​ Internet និងសុះសាយយ៉ាងឆាប់រហ័ស ទទួលបាន comment
(អត្ថាធិប្បាយ) ជាច្រើន​ពីសំណាក់អ្នកអាន។
រូបនេះបានក្លាយទៅជាប្រធានបទដើម្បីពិភាក្សាយ៉ាងសំខាន់លើបណ្តាញ Internet។ blogger
មួយចំនួន​បាននិយាយថា ស្ត្រីមិនពាក់អាវដើរតាមផ្លូវទីក្រុង New York អញ្ចឹងគឺខុសច្បាប់។
ក៏ប៉ុន្តែ ក៏មានមនុស្សចំនួនធំបានអះអាងថា រឿងនោះគឺជារឿងធម្មតាទេ ហើយ ស្ត្រីនោះមិន​
បាច់បង់ប្រាក់ពិន័យទេ។

តំណាងប៉ូលិសទីក្រុង New York លោក Paul Browne បានមានប្រសាសន៍នៅលើកាសែត
The Village Voice ថាតុលាការកំពូលរបស់រដ្ឋបានចេញសេចក្តីកំណត់តាំងពីយូរណាស់
ហើយថាស្រ្តីក៏មានសិទ្ធិដូចជាបុរសដែរ ពោលគឺអាចពុំពាក់អាវនៅទីសាធារណៈ៕

ប្រភព៖ Daily Mail
ដោយ៖ ណាវី .

Tags: