CamNews

មិនគួរឲ្យជឿ 

មិនទាំងចេះរៀបចំអាហារផង បុរសរូបនេះដំណើរអាជីវកម្មម្ហូបអាហាររហូតក្លាយជាមហាសេដ្ឋីលំដាប់ទី ១ នៅសិង្ហបុរី

ពាណិជ្ជករ​ផ្នែក​អាជីវកម្ម​ភោជនីយដ្ឋាន​ដ៏​មាន​បំផុត​របស់​ចិន​ លោក​ Zhang​ Yong​ គឺជា​ប្រធាន​នៃ​បណ្ដាសា​ខា​ភោជនីយដ្ឋាន​លក់​អាហារ​ក្ដៅ​លំដាប់​អន្ដរ​ជាតិ​ Haidilao​ ប្រចាំ​ខេ​ត្ដ​ស៊ី​ឈ័ន​ ដែល​ល្បីល្បាញ​ជា​សាធារណៈ​ នៅ​ខែកញ្ញា​ឆ្នាំ​ ២០១៨​ ។



ក្រុមហ៊ុន​អន្តរជាតិ​ Haidilao​ បច្ចុប្បន្ន​ មាន​ប្រាក់ចំណូល​ ១៧​ ពាន់​លាន​ដុល្លារ​អាមេរិក​ បាន​ពី​ការ​លក់​អាហារ​ ក្នុង​ភោជនីយដ្ឋាន​ចំនួន​ ៤៦៦​ សាខា​ ភាគច្រើន​នៅក្នុង​ប្រទេស​ចិន​ ប៉ុន្ដែ​ក៏​មាន​សាខា​នៅ​បណ្ដា​ប្រទេស​មួយចំនួន​ដូចជា​ សហរដ្ឋអាមេរិក​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​សិង្ហ​បូរី​ផង​ដែរ​។



ក្រុមហ៊ុន​ពាណិជ្ជកម្ម​ម្ហូបអាហារ​ Haidilao​ ទទួល​បាន​ភាព​ល្បីល្បាញ​ដោយសារ​ប្រភេទ​អា​ហា​រហិរ​ និង​សេវាកម្ម​អតិថិជន​ដ៏​ល្អឥតខ្ចោះ​របស់​ខ្លួន​ ព្រមទាំង​ផ្ដល់​ជូន​ការ​សម្អាត​ក្រចក​ជូន​អតិថិជន​ដោយ​ឥតគិតថ្លៃ​ សម្រាប់​អតិថិជន​ ដែល​រង់ចាំ​អាហារ​យូរ​ទៀតផង​ ។



ទាំង​ដែល​មិនបាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ផង​នោះ​ សហគ្រិន​ដ៏​រីកចម្រើន​រូប​នេះ​ បាន​និយាយ​ថា​ លោក​ មិនទាំង​ដឹងពី​របៀបរៀបចំ​អាហារ​ក្ដៅ​ស៊ី​ឈ័ន​ផង​ នៅពេល​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង​ ។ មិត្ដ​ភក្ដិ​ចំនួន​ ៣ នាក់​រួម​ទាំង​ម្នាក់​ ដែល​បាន​ក្លាយជា​ភរិយា​របស់​លោក​នោះ​ បាន​ជួយ​ជាដើម​ទុន​បើក​អាជីវកម្ម​ ចំណែក​លោក​ជា​អ្នកដំណើរ​ការ​អាជីវកម្ម​ឱ្យ​ដើរ​ ។ ​ បច្ចុប្បន្ន​ មហាសេដ្ឋី​វ័យ​ ៤៩​ ឆ្នាំ​រូប​នេះ​ មានទ្រព្យ​សម្បត្ដិ​ ១៦.៩​ លាន​ដុល្លារ​អាមេរិក​ ដែល​ធ្វើ​ឱ្យ​រូបលោក​ជាប់​ចំណាត់ថ្នាក់​ជាម​ហា​សេដ្ឋី​លំដាប់​ទី​ ១ នៅ​ប្រទេស​សិង្ហបុរី​ ប្រចាំឆ្នាំ​ ២០១៩​៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Forbes