CamNews

តារា 

តារាស្រីកូរ៉េដ៏សិចស៊ីទាំង ១០ប្រចាំឆ្នាំ ២០១៤

យោងតាមគេហទំព័រ TOP 10 LINES បានឲ្យដឹងថា Kpop និងរឿងភាគរបស់កូរ៉េខាងត្បូង មិនត្រឹមតែក្លាយជាការ ពេញនិយមមួយ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេសកូរ៉េ នោះទេ ប៉ុន្តែនៅទូទាំងតំបន់អាស៊ី និងសូម្បីតែនៅក្នុងតំបន់អឺរ៉ុប អាម៉េរិកខាងជើង និងប្រទេសអូស្រ្តាលី ក៏មានការពេញនិយម ជាខ្លាំងផងដែរ។


ដូចដែលអ្នកធ្លាប់បានទស្សនា តាមរយៈអេក្រង់ ទូរទស្សន៍ហើយថា ភាគច្រើននៃតារាសម្ដែង និងចម្រៀងស្រីកូរ៉េ សុទ្ធសឹងតែជាស្រីស្អាតៗ និងសិចស៊ីបំផុត ។ ចុះអ្នកមានដឹងទេថា តើតារាស្រីកូរ៉េមួយណា ដែលមានភាពសិចស៊ី និងលេចធ្លោជាងគេនោះ? សូមមើលខាងក្រោមនេះទាំងអស់គ្នា៖

១០. នាង Im Nana

ជាតារាស្រីដ៏ឆ្នើម និងសិចស៊ីបំផុតរបស់កូរ៉េ ដែលស្ថិតនៅលេខរៀងទី១០ ប្រចាំឆ្នាំ ២០១៤។ លើសពីនេះទៅទៀត នាងក៏ជាសិល្បករ ដ៏មានទេពកោសល្យ មួយរូបផងដែររបស់ Kpop ព្រមទាំងបានក្លាយទៅ ជាសមាជិក របស់ក្រុមតារាចម្រៀង After School នៅក្នុងឆ្នាំ ២០០៩ ហើយនៅក្នុងឆ្នាំដដែលនេះ នាងក៏បានចូលរួមការប្រកួតប្រជែង ជាតារាបង្ហាញម៉ួដ និងបានឈ្នះពាន់រង្វាន់ Girls Award Runway នៅក្នុងប្រទេសជប៉ុនទៀតផង ។


៩. នាង Song Hye Kyo

ជាតារាសម្ដែងដ៏មានប្រជាប្រិយភាព និងក៏ជាតារាស្រីដ៏សិចស៊ី បំផុតនៅក្នុងប្រទេស កូរ៉េលំដាប់ទី ៩ ប្រចាំឆ្នាំ ២០១៤ ផងដែរ។ ទន្ទឹមនឹងនេះ រូបនាងក៏ត្រូវបានគេទទួល ស្គាល់យ៉ាងខ្លាំង នៅក្នុងខ្សែភាពយន្តភាគជាច្រើនដូចជា “Autumn In My Heart” “Full House” និងរឿង “The Winter The Wind Blows”។


៨. នាង Park Min Young

នាងមិនត្រឹមតែជាតារាសម្តែង ដែលមានជំនាញ និងមានទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាស្ត្រីដ៏សិចស៊ី បំផុតនៅក្នុងកញ្ចក់ទូរទស្សន៍ និងឧស្សាហកម្ម បង្ហាញម៉ូដរបស់កូរ៉េដែរ ។


៧. នាង Kim Tae Hee

នាងមិនត្រឹមតែជាតារាស្រីដ៏សិចស៊ីមួយរូបនោះទេ ប៉ុន្តែក៏ជាតារាសម្ដែង ដែលមានសម្រស់ស្រស់ស្អាត បំផុតប្រចាំឆ្នាំ២០១៤។ ទន្ទឹមនឹងនេះ រូបនាងក៏ជាតារាទស្សនាវដ្ដី កាសែត និងព័ត៌មានតាម online ដ៏ល្បីឈ្មោះមួយរូបទៀតផង ។


៦. នាង Yoon Eun Hye

ជាតារាសម្ដែងកូរ៉េដ៏ល្បីមួយរូប កើតនៅក្នុងឆ្នាំ ១៩៨៤ ហើយរូបនាងបានក្លាយ ជាតារាសម្ដែងចាប់តាំង ពីនាងមានអាយុ ១៥ ឆ្នាំមកម៉្លេះ។ បច្ចុប្បន្ននេះ រូបនាងត្រូវបានគេចាត់ទុកថា ជាតារាសម្ដែងដ៏មាន ទេពកោសល្យស្រស់ស្អាត និងមានប្រជាប្រិយភាព ព្រមទាំងសិចស៊ីបំផុត ក្នុងប្រទេសកូរ៉េប្រចាំឆ្នាំ២០១៤។


៥. នាង Kim Hyuna

ជាតារាបង្ហាញម៉ូដ អ្នករាំ តារាសម្ដែងដ៏ល្បីឈ្មោះ ដែលរូបនាងក៏ជាសមាជិកមួយ នៅក្នុងក្រុមតារាចម្រៀង Kpop ហៅថា 4Minute ព្រមទាំងជាអ្នកដូរ្យតន្រ្តីដ៏ មានប្រជាប្រិយភាព មួយរូបផងដែរ។ បច្ចុប្បន្ននេះ នាងត្រូវបានគេចាត់ទុកថា ជាតារាដ៏សិចស៊ីបំផុតលំដាប់ទី៥ នៅក្នុងប្រទេសកូរ៉េប្រចាំឆ្នាំ២០១៤។


៤. នាង Park Shin Hye

ជាតារាសម្ដែងដ៏ពេញ និយមបំផុតរបស់កូរ៉េ ដែលមានអាយុ ២៤ឆ្នាំ ហើយខ្សែភាពយន្ត ដែលធ្វើឲ្យរូបនាងទទួលបាន ភាពជោគជ័យយ៉ាងខ្លាំង នោះគឺមានដូចជា “Flower Boy Next Door” “Goong S” និងរឿង “The Heirs”។ លើសពីនេះទៅទៀត នាងក៏ជាតារាបង្ហាញម៉ូដ ដ៏មានប្រជាប្រិយភាព និងសិចស៊ីបំផុតនៅក្នុង ប្រទេសកូរ៉េផងដែរ ។


៣. នាង Han Ga In

ជាតារាស្រីដែលមានស្បែកដ៏ស្រស់ស្អាត និងភ្នែកដ៏គួរឲ្យទាក់ទាញ បំផុតនៅក្នុងប្រទេសកូរ៉េ។ បច្ចុប្បន្ននេះ រូបនាងគឺជាតារាផ្សាយ ពាណិជ្ជកម្មដ៏ល្បីឈ្មោះ និងក៏ជាតារាស្រីដ៏សិចស៊ីមួយរូបផងដែរ។


២. នាង Kim Hyo-Yeon

ជាតារាសម្ដែងដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់បំផុតរបស់កូរ៉េ ដោយសាររូបនាងមាន ទេពកោសល្យពីធម្មជាតិ ទើបធ្វើឲ្យរូបនាងទទួល បានភាពជោគជ័យបំផុត នៅក្នុងអាជីពជាអ្នក សិល្បៈរបស់នាង ។ នៅពេលដែលនាងមានអាយុ ១១ ឆ្នាំនាងបានក្លាយ ជាអ្នកដូរ្យតន្ត្រី និងអ្នករាំដ៏មានកិត្យានុភាព របស់ផលិតកម្ម SM Entertainment ហើយបច្ចុប្បន្ននេះ នាងក៏ជាតារាសម្ដែងស្រី ដ៏សិចបំផុតលំដាប់ទី ២ ប្រចាំឆ្នាំ ២០១៤ របស់កូរ៉េផងដែរ។


១. នាង Son Ga In

ជាតារាសម្ដែង និងចម្រៀងស្រីដ៏មាន ទេពកោសល្យបំផុត ស្ថិតនៅក្នុងក្រុមតារាចម្រៀង Brown Eyed Girls ព្រមទាំងជាតារាស្រី ដ៏សិចស៊ីខ្លាំងបំផុតលំដាប់ទី ១ នៅក្នុងប្រទេស កូរ៉េប្រចាំឆ្នាំ ២០១៤នេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea