CamNews

ព័ត៌មានជាតិ 

អាជ្ញាធរនិង សមត្ថកិច្ច ក្រុង ប៉ោយប៉ែត ប្រើវិធានការក្ដៅ បំបែកក្រុមតវ៉ា

បន្ទាយមានជ័យ ៖ បន្ទាប់ពីការសម្រប សម្រួលមិនបានលទ្ធផល ពោលក្រុមតវ៉ានៅ តែមិនព្រម ចូលតុចរចានោះ បានធ្វើឱ្យអាជ្ញា ធរនិងកម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំង នគរបាលនិងអាវុធហត្ថ បានបញ្ចេញវិធានការក្ដៅធ្វើការបំបែកពួកគេ និងបានយករទេះរុញពីកណ្ដាលផ្លូវ ដើម្បីឈានទៅ ដល់ការបើកចរាចរណ៍ឡើងវិញផងដែរ នៅវេលាម៉ោង ១២និង៤០នាទីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ ។

ការប៉ះទង្គិចគ្នាមួយប្រាវ រវាងភាគីទាំងពីរ បានបណ្ដាលឱ្យបុរសកម្មករម្នាក់ សន្លប់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យផងដែរ។

សូមបញ្ជាក់ថា ក្រុមកម្មករនិងអ្នករកស៊ី នៅជាយដែនប៉ោយប៉ែត ប្រមាណ១០០នាក់ បាននាំគ្នាតវ៉ា ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការកៀបសង្កត់យកលុយពីពួកគាត់តទៅទៀត ៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh