អូស្រ្ដាលី៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា បុរសជនជាតិហូឡង់ បូននាក់ ដែលជាអ្នកទេសចរណ៍ ត្រូវបានសម្រេចចិត្ដ ដេក
នៅលើដើមកោងកាង ព្រោះតែសត្វក្រពើដ៏ធំ តាមវាយប្រហារពីក្នុងទឹក។
ប្រភពខាងលើបានបន្ដថា បុរសជនជាតិហូឡង់ទាំងបួននាក់ ដែលដេកលើដើមឈើ ដោយ
សារក្រពើវាយប្រហារនោះ មិនត្រូវបានគេស្គាល់ និងប្រាប់ឈ្មោះទេ គេគ្រាន់តែដឹងថា បុរ
ស ទាំងនោះ មានវ័យប្រហែលជា ៣០ឆ្នាំដូចគ្នា។
ជាមួយនឹងការដេក នៅលើដើមឈើ ក្នុងរយៈពេល ២២ម៉ោង ដោយមានមូសខំាយ៉ាងខ្លាំង
ផងនោះ បុរសទាំងបួននាក់នោះ ក៏ត្រូវបានអាជ្ងាធរអូស្រ្ដាលី ជួយសង្រ្គោះដោយប្រើឧទ្ធម្ភា
គចក្រ។ គួរបញ្ចាក់ផងដែរថា រឿងរ៉ាងទាំងអស់នេះ ត្រូវបានកើតឡើង ក្នុងដៃសមុទ្រមួយ
នៅប៉ែកខាងជើង នៃតំបន់ដាច់ស្រយាលមួយ នៃខេត្ដ Territory ខណៈដែលកូនទូកនេសា
ទកំសាន្ដរបស់គេខូច នៅលើកូនកោះតូចមួយ។
ដើមឈើដែលបុរសទាំងបួន ដេកនៅលើកោះ
គួររំលឹកផងដែរថា ប្រទេសអូស្រ្ដាលី មិនត្រឹមតែសម្បូរសត្វកង់ហ្គូរូទេ តែប្រទេសមួយនេះ
ស្ទើរតែជាប់លេខមួយ ក្នុងពិភពលោក ខាងសម្បូរសត្វក្រពើទៅទៀត៕
ដោយ៖ នារី
ប្រភព៖ newsday