CamNews

តន្រ្តី 

រង្វាន់អ្វីខ្លះដែលអ្នកឈ្នះពាន The Voice Cambodia ទទួលបាន?

ភ្នំពេញ៖ តាមការប្រកាសឲ្យដឹង របស់ពិធីករនៃកម្មវិធី The Voice Cambodia អ្នកឈ្នះពានរង្វាន់ The Voice Cambodia នឹងទទួលបានពានរង្វាន់១ ថវិកា ១០០លានរៀល (ប្រហែល ២,៥ម៉ឺនដុល្លារ) និងក្លាយជាអ្នកចំរៀង ជាប់កុងត្រាជាមួយ ផលិតកម្មរស្មីហង្សមាស។ ក្រៅពីរង្វាន់នេះ បេក្ខជនទាំង ៤នាក់ ក៏ទទួលរង្វាន់ពី ស្រាបៀរកម្ពុជា នូវម៉ូតូហុងដា Dream 125 ម្នាក់១គ្រឿង ទូរទឹកកក១គ្រឿង និងស្រាបៀរ ២០កេសផងដែរ។

នៅយប់ថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកា នេះ បេក្ខភាពទំាង៤រូបនោះ ដែលដណ្ដើមពាន រង្វាន់ The Voice Cambodia មានដូចជា បេក្ខជន ប៊ុត សីហា ជាកូនក្រុម របស់លោក ឆន សុវណ្ណារាជ , បេក្ខជន ឃុន វុត្ថា ជាកូនក្រុមរបស់ កញ្ញា ឱក សុគន្ធកញ្ញា , បេក្ខជន សយ រតនៈ ជាកូនក្រុមរបស់កញ្ញា ពេជ្រ សោភា និងបេក្ខនារី ចំរើន សុភ័ក្ត្រ ដែលជាកូនក្រុមរបស់ លោក ណុប បាយ៉ារិទ្ធ ។ រង់ចាំតាមដានទាំងអស់គ្នាថា នរណាជាអ្នកឈ្នះ?៕


ផ្ដល់សិទ្ធិដោយ៖ looking today


Tags: Entertainment News Cambodia PP Voice of Cambodia