CamNews

ព័ត៌មានជាតិ 

ដំណឹងល្អ ៖ ការចុះឈ្មោះបោះឆ្នោត ពន្យាពេលដល់ម៉ោង ១២យប់នេះ ស្របតាមការសំណូមពរ

(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅប៉ុន្មាននាទីមុននេះថា ដោយសារមានការស្នើសុំពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ពេលនេះ គ.ជ.ប បានសម្រេច ពន្យារពេល ចុះឈ្មោះរហូតដល់ ម៉ោង១២៖០០យប់ ថ្ងៃទី៣០ ខែវិច្ឆិកានេះ ដោយមិនបិទបញ្ចប់នៅម៉ោង៥៖៣០ល្ងាចនេះទេ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news