CamNews

កីឡា 

Ramsey ពិតជាមានមោទនភាពណាស់បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងក្នុងឈុត សេះបង្កង់ថ្មី Juventus

កីឡាករចំណូលថ្មីរបស់ Juventus លោក Aaron Ramsey ដែលជាខ្សែបម្រើកណ្ដាល បានយកឈ្នះកាលពីថ្ងៃសៅរ៍កន្លងទៅ លើក្រុម Triestina ក្នុងជំនួបមិត្តភាព។



Ramsey បានបង្ហាញខ្លួនជាលើកដំបូងអោយក្រុម សេះបង្កង់ Juventus ក្នុងក្របខណ្ឌលីក កំពូល Serie A អ៊ីតាលី ដែលផ្លាស់ប្ដូរពី ក្រុមកាំភ្លើងធំ Arsenal បន្ទាប់ពីចប់កុងត្រា តាំងពីចុងរដូវកាល​ ២០១៨-១៩ - ជាខ្សែបម្រើកណ្ដាល សញ្ជាតិ Wales ដែលបានដូរចូលរួច​យកឈ្នះ កាលពីថ្ងៃសៅរ៍ ក្នុងលទ្ធផល ១-០​។

កីឡាករវ័យ ២៨ រូបនេះត្រូវ​រងរបួសត្រង់សរសៃពួរក្នុងខែមេសាកន្លងទៅ, ប៉ុន្តែ Ramsey បានប្ដូរជាមួយនឹង Federico Bernardeschi ២០នាទី មុនចប់ការប្រកួតក្នុងពហុកីឡដ្ឋាន Stadio Nereo Rocco,។



Ramsey បាននិយាយ៖ “ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំបានជាសះស្បើយ ហើយសង្ឃឹមថា ខ្ញុំនឹងរឹងមាំ និងមានសុខភាពល្អ ព្រមទាំងអាចជួយក្រុមឱ្យអស់ពីសមត្ថភាព” ​ ។

កីឡាកររូបនេះបន្ថែមថា៖ “ខ្ញុំពិតជារំភើបណាស់ ដែលបានក្លាយជាផ្នែកមួយ ហើយទទួលបានបទពិសោធន៍ក្នុងលីកកំពូលអ៊ីតាលី។ ពួកយើងនឹងចាប់ផ្ដើម នៅថ្ងៃសៅរ៍នេះ ដូច្នេះហើយខ្ញុំទន្ទឹងរង់ចាំវា ហើយលេងក្នុងប្រកួតដំបូងរបស់ខ្ញុំ  ខ្ញុំពិតជាចង់អោយថ្ងៃនោះមកដល់ឆាប់ៗ។

“នេះជាពេលវេលាដ៏អស្ចារ្យសម្រាប់ខ្ញុំ ដែលមានឱកាសពាក់អាវដ៏ល្បី។ ខ្ញុំសប្បាយចិត្ត ដែលខ្ញុំបានលេងប៉ុន្មាននាទីក្នុងទីលានយប់នេះ។​ ខ្ញុំខិតខំប្រឹងប្រែង ហ្វឹកហាត់ដើម្បីឲ្យសុំាឡើងវិញ ហើយសង្ឃឹមថា ខ្ញុំនឹងមានសុខភាពល្អ។ វានឹងចំណាយពេលពីរបីប្រកួតដើម្បីទៅដល់ទីនោះ”។

“ខ្ញុំគិតថា ការប្រកួតមុនបើករដូវកាលពិតជាល្អ។ យើងមានគ្រូបង្វឹកថ្មី ដែលបានផ្តល់គំនិតផ្ទាល់ខ្លួនដល់យើង។ យើងបានសម្របខ្លួនទៅនឹងរឿងនោះដែរ។  ខ្ញុំគិតថា ក្រុមយើងមានទម្រង់ល្អ​ ហើយសង្ឃឹមថាយើងអាចមានរដូវកាលជោគជ័យជាមួយគ្នា៕

 

ប្រែសម្រួល៖ ស៊ីថា