CamNews

ព័ត៌មានជាតិ 

ជិះម៉ូតូបុកគ្នា បន្តិចបន្តួច បង្កើតការឈ្លោះគ្នា ផ្អើលសមត្ថកិច្ច ពេញខណ្ឌចំការមន

ភ្នំពេញ : ហេតុការណ៍ភ្ញាក់ ផ្អើលមួយ បានកើតឡើង បណ្តាលឲ្យប្រជាពលរដ្ឋ និងអ្នកដំណើរជាច្រើន នាំគ្នា ចោមរោមមើល ដោយសារ ម៉ូតូជិះបុកគ្នា ហើយម្ចាស់ ចុះឈ្លោះប្រកែកដណ្តើម យកត្រូវយកឈ្នះរៀងខ្លួន នៅមុខវិទ្យាស្ថានប៊ែលធី តាម បណ្តោយផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលា ម៉ោង២២និង១០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣។

សមត្ថកិច្ចដែលចុះទៅដល់ កន្លែងកើតហេតុ បានឲ្យដឹង ថា មុនពេលកើតហេតុមាន បុរសម្នាក់ជិះ ម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1V-1832 ជិះធ្វើដំណើរ តាម បណ្តោយ ផ្លូវ លេខ៤៨៨ ទិសដៅពីកើតមកលិច ក្នុង ល្បឿន ល្មម លុះដល់ចំណុច កើតហេតុខាងលើ បានបត់ ឆ្វេង ដោយសន្សឹមៗ ក៏ត្រូវ ម៉ូតូមួយគ្រឿងទៀត ម៉ាកអ៊ែរប្លេក ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-8208បើកបរដោយ បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ទិសដៅពីលិចទៅកើត ទិស ដៅបញ្រ្ចសក្នុងល្បឿនយ៉ាងលឿន បុកចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូទាំងពីររងរបួសស្រាល រីឯម៉ូតូទាំងពីររង ការខូចខាតបន្តិចបន្តួច ។

ប្រភពដដែលបន្តថា ក្នុងហេតុ ការណ៍នេះ ភាគីម្ចាស់ម៉ូតូ ទាំងពីរ បានប្រកែកគ្នា អស់ ពេលរាប់សិបម៉ោង បង្កការកកស្ទះ ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះ អន្តរាគមន៍ ធ្វើការ សម្របសម្រួលភាគីម្ចាស់ម៉តូទាំងសងខាង ដោយឲ្យម្ចាសម៉ូតូ អ៊ែរប្លេកសងសំណងបន្តិច បន្តួច ទៅកាន់ម្ចាស់ម៉ូតូគុបជ្រុង ដើម្បីបញ្ចប់រឿង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News