CamNews

តារា 

អ្នកគាំទ្រ ពេជ្រ សោភា និង ឱក សុគន្ធកញ្ញា ​ផ្ទុះ​ជម្លោះ​ផ្អើល​ពេញ Facebook ពេល​រួម​ដៃ​គ្នា​ច្រៀង​បទ

(ភ្នំពេញ)៖ កំពូលតារាចម្រៀងស្រីពីររូប របស់ផលិតកម្មហង្សមាស ទើបត្រូវបានអ្ន​ក​លេ​ង​ហ្វេ​​សប៊ុក យកទៅ​ប្រៀបធៀបស្ទង់មើលមតិ រកសម្លេងគាំទ្រថា តើមួយណានៅរក្សាបាន​ប្រ​ជា​ប្រិយភាពខ្លាំងជាងគេ រហូតបង្កជម្លោះផ្អើលពេញហ្វេសប៊ុក គឺអ្នកនាង ពេជ្រ សោភា និង​ ឱក សុគន្ធកញ្ញា ថ្មីៗនេះ ស្រាប់តែមានប្រភពទម្លាយពត៌មានថា អ្នកទាំងពីរបានរួម​ដៃគ្នាត្រៀម​ចេញ​លក់​បទ Original Song លើដំបូងនៅលើទីផ្សារ។

តារាស្រីអ្នកនាង ពេជ្រ សោភា និងកញ្ញា ឱក សុគន្ធកញ្ញា កាលពីប៉ុន្មានថ្ងៃមុននេះ បានធ្វើឲ្យ ​Fan ជាច្រើននៅលើបណ្តាញសង្គមយក្សហ្វេសប៊ុកឈ្លោះ ប្រកែកពាក្យសម្តីគ្នា បែកផ្សែង ព្រោះតែរឿងប្រៀបធៀប ស្ទង់ចង់ដឹងមតិ នៃការគាំទ្រពីទស្សនិកជន។ ប៉ុន្តែផ្ទុយពីនេះបែរ ជាធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេផ្ទុះជម្លោះ ដាក់គ្នារហូតមានការចេញមុខ ទទួចស្នើ សុំពីតារាចម្រៀង ពេជ្រ សោ​​ភា ដើម្បីឲ្យបញ្ឈប់នូវរាល់សកម្មភាព បែបនេះទៀត។

ខណៈដែលរឿងរ៉ាវខាងលើនេះ ទើបតែត្រូវបានបញ្ចប់នោះ ស្រាប់តែមានប្រភពពីចង្កោមអ្នកលេងម្នាក់ បានបង្ហើបថា ពេជ្រ សោភា និង​ ឱក សុគន្ធកញ្ញា បានបើកកិច្ចហការរួម​ដៃ​គ្នាផ្តើមច្រៀងបទ Original Song ដែលកំពុងតែត្រៀមចេញលក់ នាពេលឆាប់ៗខាងមុខនេះ​ ។ រីឯបទចម្រៀងដំបូង ដែលពួកគេរួមដៃគ្នាច្រៀងនោះ មិនទាន់ត្រូវបាន​បញ្ជាក់ប្រាប់ច្បាស់ ពីចំណងជើងឡើយ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក បុរសម្នាក់បានសរសេរបង្ហោះ ជាសាធារណៈថា «អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំ បានដល់ហើយ Queen នៃពិភពចម្រៀងពីររូប ពេជ្រសោភា និង សុគន្ធកញា ចា​ប់ដៃគ្នាបទ Original Song លើកដំបូងជាមួយគ្នា ឭថាបទនឹងល្អខ្លាំងណាស់ ឆ្នាំនេះរាំបែកផ្សែង ទៀតមិនខាន គាំទ្រពួកគាត់ទាំងពីរអ្នក Share មួយបានអត់ Caoch ដ៏ស្រស់ស្អាត របស់ The voice Cambodia ច្រៀងរួមគ្នាហើយ ជយោ.!!»។

ក្រោយពីមានការសរសេរបង្ហោះ បែបនេះគេសង្កេតឃើញ មានទស្សនិកជនជាច្រើន បានសម្តែង​អារម្មណ៍គាំទ្រ និងអន្ទះសារចង់ដឹងថា បទចម្រៀងOriginal Song ដែល ពេជ្រ សោភា និង​ ឱក សុគ​ន្ធកញ្ញា រួមដៃគ្នាច្រៀងជាបទអ្វី តើពីរោះយ៉ាងណាដែរ ? ​ជាចម្លើយមិន​ទាន់ត្រូវ​បានបញ្ជាក់នៅឡើយទេ ខណៈតារាចម្រៀងស្រីទាំងពីរដួង អ្នកនាង ពេជ្រ សោភា និង​ឱ​ក សុគ​ន្ធកញ្ញា ក៏មិនទាន់ត្រូវបានចេញមុខបកស្រាយ។ ដូច្នេះមានតែរង់ចាំអ៊ុតមើល​ ទាំងអស់​គ្នា​ថា តើការរួមដៃគ្នាច្រៀង Original Song ពីសំណាក់ពេជ្រ សោភា និង ឱក សុគ​ន្ធកញ្ញា មាន​លក្ខណៈពិសេស ពីរោះយ៉ាងណានោះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Pich sophea Star news local news