កូរ៉េ ៖ ថ្មីៗនេះ CCTV បានធ្វើការបង្ហាញនូវវីដេអូ តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅប្រទេសកូរ៉េ ដែលជាសកម្មភាពផ្ទាល់ៗរបស់ Jonghyun មុនពេលអស់ជីវីត ។
នៅក្នុងវីដេអូនោះ គេសង្កេតឃើញថា តារាចម្រៀងវ័យ ២៧ ឆ្នាំរូបនេះ បានដើរចូលទៅក្នុងហាងជាមួយនឹងសកម្មភាពធម្មតាៗ ។ ក្រោយមកមិនបានប៉ុន្មាននាទីផង វីដេអូនេះក៏ស្រាប់តែត្រូវបានចែកចាយនៅលើអុិនធឺណិត ។
យោងតាមទៅការរៀបរ៉ាប់របស់ម្ចាស់ហាងបានបានឲ្យដឹងថា សមាជិកក្រុម SHINee រូបនេះបានទិញបារីមួយកញ្ចប់ សូដាមួយដប និងអាហារសម្រន់ប្រហែលជា ២ ទៅ ៣ កញ្ចប់ ។
ទទ្ទឹមនឹងនេះផងដែរ សន្តិសុខនៅឯផ្ទះល្វែងដែល Jonghyun បានជួលនោះបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយ អំពីសកម្មភាពរបស់ តារាចម្រៀងរូបនេះ បន្ទាប់ពីចេញពីហាង ។
សន្តិសុខម្នាក់បានលើកឡើងថា "បន្ទាប់ពីចតឡានរបស់គាត់នៅជាន់ B1 គាត់បានឈរនៅមុខហាង យ៉ាងយូរ ហើយក្រោយមកគាត់ក៏បានត្រួតពិនិត្យនៅក្នុងរបស់ខ្លួន ហើយគាត់បានដើរទៅខាងស្ដាំនៅមុខលំនៅដ្ឋាន បន្ទាប់មកក៏បានត្រឡប់មកវិញ ក្រោយមានសម្លេងរំខានខ្លាំងពេក ប៉ុន្តែគ្រប់សកម្មភាពរបស់ Jonghyun ហាក់បីដូចជាប្រក្រតីល្អណាស់ ទាំងពេលដើរទិញឥវ៉ាន់នៅក្នុងហាង និងពេលត្រលប់មកវិញ មិនសមណាមានរឿងបែបនេះកើតឡើងសោះ" ។
គួរបញ្ជាក់ឲ្យដឹងថា កំពូលតារាចម្រៀង Jonghyun បានសម្លាប់ខ្លួន ដោយប្រើប្រាស់ធ្យូងគីមី ដើម្បីស្រូបចូលចិត្តទៅក្នុងរាងកាយ ហួសកម្រិតរហូតសង្រ្គោះមិនទាន់ពេលវេលា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo