(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីការិនី ដែលគេស្គាល់គ្រប់គ្នាថា ជាបងស្រីបង្កើតរបស់ពិធីការិនីនាង ថន លក្ខិណា គឺកញ្ញា ថន តារាថ្មីៗនេះ បានបង្ហាញភាពផ្អែមល្ហែម និងស្និទ្ធស្នាលជាមួយបុរសជនជាតិថៃម្នាក់ ខណៈកន្លងមក ពិធីលការិនីរាងតូចច្រឡឹងរូបនេះ ធ្លាប់មានព័ត៌មានសង្ស័យ អំពីការសាងសម្ព័ន្ធភាពស្នេហ៍ រវាងនាងជាមួយមន្ត្រីពាក់ផ្កាយពីរ នៅក្រសួងមហាផៃ្ទ។ ប៉ុន្តែទីបំផុត នៅពេលនេះ ថន តារា បែជារចេញមុខ បញ្ជាក់ពីទំនាក់ទំនងស្នេហាពិត ជាបុរសជនជាតិថៃ ឲ្យមហាជនបានដឹង ជាសាធារណៈយ៉ាងភ្ញាក់ផ្អើល និងបញ្ចប់ទាំងស្រុងរាល់ព័ត៌មាន និងពាក្យចចាមអារ៉ាមស្នេហា ជាមួយអ្នកផ្សេង។
នៅលើបណ្តាញ សង្គមហ្វេសប៊ុក របស់តារាស្រី ថន តារា កាលពីមុននេះបន្តិច បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបថតស្និទ្ធស្នាល កៀកកើយ ជាមួយបុរសគូស្នេហ៍ជនជាតិថៃ គ្រាធ្វើពិធីសូត្រមន្ត បង្សុកូលពីប្រទេសថៃថា «Good Evening from thailand bkk ! ថ្ងៃដ៏រីករាយរបស់ខ្ញុំ និងអនាគតស្វាមី ពិធីសូត្រមន្តកាលពីព្រឹកមិញ។ សូមអគុណសម្រាប់ការ ជូនពរ របស់អស់លោក និងមិត្តក្នុង Facebook ទាំងអស់ខ្ញុំ ពិតជារំភើប និងមានសុភមង្គលណាស់!»។
ដោយសំអាងលើរូបថតកៀកកើយ ផ្អែមល្ហែមភ្ជាប់ជាមួយសារខាងលើ ដែលត្រូវបាននាង ថន តារា បង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុក ជាមួយបុរសជនជាតិថៃ មានវ័យរាងចំណាស់ម្នាក់នេះ អាចបញ្ជាក់បានថា បុរសសក់អង្គារដីមាឌធំដំបង មានវ័យប្រមាណ៥០ឆ្នាំរូបនេះ គឺជាសង្សារបណ្តូលចិត្ត របស់តារាស្រីហ៊ុមព័ទ្ធ ដោយរឿងអាស្រូវស្នេហ៍ មិនដាច់សូរ គឺកញ្ញា ថន តារា មែនហើយ។
ទន្ទឹមនឹងគ្នានេះដែរ បើក្រឡេកមើលនៅលើ បណ្តាញសង្គមហ្វេសប៊ុកនាង ថន លក្ខិណា ដែលត្រូវជាប្អូនស្រីបង្កើតនាង ថន តារា វិញ ក៏បានសរសេរបង្ហាញអារម្មណ៍ អបអរថា «ថ្ងៃនេះពិតជារំភើប និងសប្បាយចិត្តណាស់ ព្រោះបងទាំងពីរ នឹងចូលរោងការឆាប់ៗនេះ ។ សូមចូលរួមអបអរសាទរណាបងស្រី សំណព្វចិត្ត សូមជូនពរឲ្យបងទាំងពីរ ជួបតែសុភមង្គល..!»។
ចង់ដឹងថា តើរវាងតារាស្រីរបស់ខ្មែង នាង ថន តារា និងអតីតស្វាមីជនជាតិថៃ មានភាពផ្អែមល្ហែមសិទ្ធស្នាលជាមួយគ្នា កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ជាមួយគេហទំព័រ Khmertalking ទាំងអស់គ្នា៖