CamNews

ប្លែកៗ 

Starbucks ត្រូវ​ស្ត្រី​ជា​អតិថិជន​ ប្តឹង​ទារ​សំណង​៥​លាន​​ដុល្លារ ​ពី​បទ​លក់​ភេសជ្ជៈ ប្រើ​ទឹកកក​ច្រើន

(បរទេស)៖ ស្ត្រីម្នាក់បានដាក់ពាក្យប្តឹង Starbucks ទាមទារសំណងជំងឺចិត្តចំនួន ៥លានដុល្លារ ដោយចោទប្រកាន់នូវហេតុផល ដ៏គួរឲ្យភ្ញាក់ផ្អើលថា Starbucks បម្រើភេសជ្ជៈដាក់ទឹកកកច្រើនហួស ដែលវាជាការកេងចំណេញ ពីអតិថិជនដែលមកផឹកកាហ្វេ ឬតែទឹកកកពីហាងយីហោ Starbucks ដ៏ល្បីនេះ អស់រយៈពេលជាច្រើនឆ្នាំ មកហើយ។

មេធាវី Steven Hart តំណាងស្ត្រីឈ្មោះ Pincus កំពុងកាន់ក្តីរឿងនេះលើកឡើងថា ក្រុមហ៊ុន Starbucks ផ្សាយពាណិជ្ជ កម្មបោកប្រាស់ អតិថិជនពីទំហំទឹកភេសជ្ជៈ ដោយបន្លំដាក់ទឹកកកច្រើនជាង ហើយគិតប្រាក់ពេញថ្លៃ ដែលបញ្ហានេះធ្វើ​ឲ្យ Pincus យកមកសំអាងថា រយៈពេលជាច្រើនឆ្នាំមកនេះ Starbucks កេងចំណេញ​ពីអតិថិជនច្រើនណាស់ តែខាងក្រុមហ៊ុននិយាយថា គ្រប់ភេសជ្ជៈ ត្រូវតែបំពេញដោយទឹកកកចូលអ៉ឹចឹង ហើយបណ្តឹងបែបនេះ មិនសមហេតុផលឡើយ។

ទោះជាយ៉ាងណា Pincus នៅតែលើកឡើង ថា ក្រុមហ៊ុន Starbucks ប្រើពែងធំដាក់ទឹកភេសជ្ជៈ ដែលមានតែទឹកកកច្រើន ហួសជាហេតុធ្វើឲ្យបាត់បង់ រសជាតិដើម នៃទឹកភេសជ្ជៈ តែគេមិនដឹងថា បណ្តឹងនេះតុលាការនឹងដោះស្រាយ បែបណាទេ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news