ភ្នំពេញ ៖ អតីតតារាសម្តែង អ្នកនាង គីម លីហ្សា បានបង្ហោះសារមួយ ចង់អោយអតីតភរិយាលោក អ៊ិត សេដ្ឋា ដែលបានលែងលះគ្នាជាយូរណាស់មកហើយ វិលត្រលប់មកមើលថែកូនទាំង ៣នាក់វិញ ខណៈពេលដែលលោកបានទទួលមរណភាពទៅហើយ ។
នៅក្នុងនោះផងដែរ អ្នកនាង គីម លីហ្សា ក៏បានលើកឡើងថា "អនិច្ចាណាស់ក្មួយអេីយ ខ្ញុំមិនដឹងថាតេីរឿគ្រួសារគាត់កន្លងមកយ៉ាងណាទេ តែពេលនេះពូ សេដ្ធាគាត់បានលាចាកលោកហេីយ ចឹងខ្ញុំគ្រាន់តែចង់សុំអោយអតីតប្រពន្ធពូ ដែរជាម្តាយរបស់ក្មួយទាំងបីត្រឡប់មករកក្មួយៗផង ពេលនេះពួកគែទាំងបីពិតជាត្រូវការភាពកក់ក្តៅពីម្តាយខ្លាំងណាស់ បេីសិនជានៅមានភាពជាម្តាយគួរតែវិលមករកកូនផង ព្រោះពួកគេក៏មានឈាមរបស់ខ្លួនពាក់កណ្តាលដែរ ខ្ញុំមិនមែនជាម្តាយផងខ្ញុំឃេីញទឹកភ្នែក ភាពរងាររបស់ក្មួយទាំងបីខ្ញុំពិតជាទប់ទឹកភ្នែកមិនបានផង ចុះអ្នកជាម្តាយវិញមានអារម្មណ៍បែបណាដែរ? ចឹងសូមមកផ្តល់ភាពកក់ក្តៅអោយពួកគេវិញផង កុំទុកគ្នាអោយក្លាចជាក្មេងកំព្រាបែបនេះ" ។
សង្ឃឹមថាអ្នកម្តាយរបស់ក្មេងៗទាំង ៣ បានឃើញ ហើយវិលត្រលប់មកមើលថែកូន កុំទុកឲ្យគ្នារស់នៅដោយគ្មានទីពឹង និងជាក្មេងកំព្រាបែបនេះ ៕
ដោយ ៖ គន្ធា