CamNews

តារា 

Jun Ji Hyun មានបំផុត ក្នុងចំណោមអ្នកស្តុកស្តម្ភ នៅកូរ៉េ

កូរ៉េ៖ ក្នុងចំណោមតារាល្បីៗអ្នកមានបំផុតនៅកូរ៉េថ្មីៗនេះ តារារូបស្រស់ Jun Ji Hyun ក៏ជាប់ក្នុងចំណោមតារា ដែលមានភូមិគ្រឹះផ្ទាល់ខ្លួន ថ្លៃបំផុត នៅកូរ៉េផងដែរ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៥ នេះថា តារារូបស្រស់វ័យ៣៣ឆ្នាំ Jun Ji Hyun ជាប់ក្នុងចំណោមតារាដែលមានភូមិគ្រឹះ យ៉ាងស្កឹមស្កៃដែលក្នុងនោះ មានដូចជាតារាសម្តែង ដ៏ល្បីល្បាញ Kim Soo Hyun, Song Hye Gyo ( ហាន់ជីអ៊ុន), Bae Yong Joon និងអ្នកមានស្តុកស្តម្ភជាច្រើននាក់ទៀត ។

KBS បានឲ្យដឹងថា ភូមិគ្រឹះរបស់តារារូបស្រស់ Jun Ji Hyun មានតម្លៃរហូតដល់ ១៥៥០ លានវ៉ុន ប្រមាណជាង ១៤ លានដុល្លារអាម៉េរិកដែលតម្លៃនេះ ខ្ពស់ផុតលើសពីតម្លៃភូមិគ្រឹះតារាល្បីៗផ្សេងទៀត ដែលត្រូវបានបង្ហាញក្នុងកម្មវិធី ប្រកាសទ្រព្យសម្បត្តិតារាល្បីៗ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea