CamNews

ភាពយន្ត 

រឿង Zombie លើកដំបូងបង្អស់របស់ខ្មែរ ចាក់បញ្ចាំងនៅខែក្រោយនេះ (មានវីដេអូ)

ទស្សនិកជន បានជ្រាបរួចមកហើយថា បណ្តារឿង Zombie ភាគច្រើនគឺថតដោយហូលីវូដ
របស់អាមេរិច ហើយមិនសូវជាឃើញមាន រឿងរបស់អាស៊ីឡើយ តែពេលនេះ ទស្សនិកជន
ច្បាស់ជាបានភ្ញាក់ផ្អើលភ្លឺភ្នែក ជាមួយនិងស្នាដៃកូនខ្មែរយើងម្តង ។



រឿងថ្មីរបស់កូនខ្មែរមួយនេះ មានចំណងជើងថា " រត់ " (Run) គឺជាស្នាដៃរួមគ្នាបង្កើតឡើង
របស់ផលិតកម្ម Arom Films រួមសហការដោយ Westec Media, Twenty Two Degree និង Lion
Media បានចេញជាភាពយន្តប្រភេទ Zombie នេះជាលើកដំបូងនៅកម្ពុជា ។ រឿងនេះគឺដឹក
នាំនិងផលិតដោយលោក ទូច ឧត្តម ដែលតួសំដែងក្នុងរឿងនេះ សុទ្ធសឹងតែជាអ្នកស្ម័គ្រចិត្ត
ទាំងអស់ ។ រឿង " រត់ " នេះគឺនិយាយអំពី ទីក្រុងភ្នំពេញ ដែលត្រូវបានវាយប្រហារ និងរាត
ត្បាតដោយមេរោគម្យ៉ាង ដែលបង្ករអោយមនុស្សម្នាទាំងឡាយ ក្លាយទៅជាមនុស្សចំលែក
ដែលស៊ីសាច់មនុស្សជាអាហារ ដែលគេហៅថា " Zombie " ។


លោក ទូច ឧត្តម ម្ចាស់ផលិតកម្ម អារម្មណ៍ភាពយន្ត

រឿង " រត់ " នឹងស្វាគមន៍ទស្សនិកជន បងប្អូនខ្មែរយើង នៅថ្ងៃទី ២៣ ខែតុលា ខាងមុខនេះ
ហើយនៅឯរោងភាពយន្ត Legend Cinema និង Cineplex ដូចនេះសូមទស្សនិកជន ជួយគាំទ្រ
ស្នាដៃកូនខ្មែរយើងផងណា ៕ 


Tags: khmer star star actor actress movie khmer movie run arom films