(អង់គ្លេស)៖ ហេតុការណ៍មិននឹកស្មានដល់មួយ បានកើតឡើង នៅអង់គ្លេស គឺបុរសម្នាក់ ដែលទើបនឹងក្លាយជាកូនកំលោះថ្មីថ្មោង បែរជាកើតអារម្មណ៍តក់ស្លុត យ៉ាងខ្លាំង នៅពេលដែលភរិយាទើបនឹងរៀបការរួច បានមួយយប់ ត្រូវបាត់បង់ជីវិត ដោយស្មានមិនដល់ បន្ទាប់ពីព្រឹកឡើងដាស់នាងមិនភ្ញាក់សោះ។
នារីរងគ្រោះ ឈ្មោះ Mariola Michalowski អាយុ៣៨ឆ្នាំ បានរៀបការជាមួយ Krzysztof Michalowski អាយុ៣២ ឆ្នាំហើយក្រោយពីរៀបការ បានមួយរាត្រីកូនក្រមុំថ្មោងថ្មី បែរជាស្លាប់លើបង្គង ដោយកូនកំលោះមិនដឹងថា នាងដាច់ខ្យល់តាំងពីពេលណាឡើយ ធ្វើឲ្យគេរន្ធត់ចិត្តខ្លាំងណាស់។
ក្រុមគ្រូពេទ្យ រកមិនឃើញពីមូលហេតុ នៃការស្លាប់របស់នារីរងគ្រោះឡើយ ប៉ុន្តែកន្លងមកគេដឹងថា នាងធ្លាប់កើតជំងឺស្កន់ជាន់ មិនដឹងថាជំងឺនាងរើឡើងវិញ ឬយ៉ាងណានោះទេ។ ប្តីប្រពន្ធទាំងពីរ មុនពេលសម្រេចចិត្តរៀបការ គឺពួកគេក៏មានកូនតូចៗពីរនាក់ដែរ ដោយពួកគេក៏បានដើរអម ជាមួយឪពុកម្តាយក្នុងថ្ងៃដ៏វិសេសនេះ តែចុងក្រោយកូនៗ បែរជាត្រូវកំព្រាម្តាយ ទៅវិញ។ Michalowski បានយកសាកសពភរិយា ទៅបញ្ចុះដោយក្តីអាឡោះអាល័យបំផុត ព្រោះតែមិនស្មានថា កើតរឿងអកុសលដូច្នេះឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង