CamNews

កំសាន្ត 

ឌុច សោភា សង្ស័យលោកឧកញ៉ា តាមហួងហែងស្នេហ៍

ភ្នំពេញ៖ ការវិលត្រឡប់ មករកអាជីពសិល្បៈ ជាថ្មីម្តងទៀត របស់អតីតតារាសម្តែង រូបស្រស់មានងារ ជា អ្នកមេម៉ាយកូនមួយ អ្នកនាង ឌុច សោភា បានធ្វើឲ្យភ្ញាក់ផ្អើល ពេញពិភពសិល្បៈ ស្របពេលដែលរឿង ស្នេហាថ្មីៗ កំពុងតាមរុំព័ទ្ធរូបនាង នៅតែជាមន្ទិលនៅឡើយ ។ ចុងក្រោយនេះ ស្រាប់តែលេចឮដ៏រសើប ថាមាន ឧកញ៉ាម្នាក់ កំពុងតាមសុំស្នេហ៍ឌុច សោភា ប្រជែងបុរសវ័យកណ្តាលម្នាក់ អាណិកជនក្រៅ ប្រទេស ។

ក្រោយពីបញ្ចប់ ចំណងអាពាហ៍ពិពាហ៍ ជាមួយអតីតស្វាមី កាលពីអំឡុងឆ្នាំ២០១២ អ្នកមេម៉ាយ ឌុច សោភា បានជំពប់នឹងរឿងស្នេហា ជាបន្តបន្ទាប់ ធ្វើឲ្យ សោភា ក្រពុលមុខ អស់មួយរយៈធំ មុននឹងធ្លាយ ដំណឹង ធ្វើជាពិធីការិនី នៅស្ថានីយទូរទស្សន៍ ហង្សមាស កាលពីចុងឆ្នាំ២០១៣ និងបន្តចូលសម្តែងជាថ្មី កាលពីដើមឆ្នាំ ២០១៤នេះ ។

ផ្អែកតាមប្រភព ពីចង្កោមសិល្បៈ បានខ្សឹបខ្សៀវគ្នាថា មួយរយៈពេលនេះគេតែង ឧស្សាហ៍ឃើញ អ្នកមេម៉ាយ ឌុច សោភា ជិះរថយន្ត Range Rover 2012 តម្លៃជាង១០ ម៉ឺនដុល្លារ ដោយមានអង្គរក្ស២នាក់ តាមការពារនាង ហើយអ្នកតាមការពារនោះ ត្រូវបានគេដឹងថា ជាអង្គរក្សផ្ទាល់ របស់ឧកញ៉ាម្នាក់ កំពុងតាមស្រឡាញ់អ្នកនាង ឌុច សោភា។

ប្រភពបាននិយាយបន្តថា តាមរយៈការបង្ហាញ ភាពស្តុកស្តម្ភ ទាំងរថយន្តស៊េរីទំនើប និង ការប្រើសប្រាស់ សម្ភារៈមានតម្លៃថ្លៃៗ ពីសំណាក់តារាសម្តែង នាង ឌុច សោភា ពេលនេះ បានក្លាយទៅជារឿងមួយ ដែលគេសង្ស័យថា ទំនងម្ចាស់ស្នេហ៍ បុរសទ្រព្យស្តុក ងារជាឧកញ៉ានៅពីក្រោយខ្នង នៃភាពហ៊ឺហារ ទាំងនេះ ។ បច្ចុប្បន្នលោកឧញ៉ាម្នាក់ នោះ កំពុងតែតាមប្រម៉ាញ ថ្ពក់យកបេះដូង អ្នកមេម៉ាយចាយ ទាំងសម្រស់ និង ប្រាក់ដុល្លារពេញៗដៃ នាង ឌុច សោភា យ៉ាងក្រកៀកប្រកិតបំផុត មិនឲ្យ របួតរួចចេញ ពីដៃមួយជំហាន ណានោះឡើយ ។ មិនតែប៉ុណ្ណោះ ក៏បានដាក់ អង្គរក្សចំនួនពីរនាក់ ដើម្បីតាមការពារនាង ទៀតផង ។

ទាក់ទិនព័ត៌មានលេចឮ ខាងលើនេះ គេហទំព័រ LookingTODAY មិនអាចស្វែងរកសុំការបំភ្លឺ ពីអ្នកនាង ឌុច សុភា បានទេ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ ។ យ៉ាងណាមិញ LookingTODAY ស្វាគមន៍ជានិច្ច ចំពោះការចេញមុខបកស្រាយ ពីសំណាក់អ្នកនាង ឌុច សោភា ជុំវិញព័ត៌មាខាងលើនេះ ដោយក្ដីរីករាយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news