CamNews

តារា 

Pope និយាយអ្វីខ្លះ ក្រោយការជួបជុំហ្វេនក្នុងរឿង បុព្វេសន្និវាស ត្រូវបានបញ្ចប់?

ថៃ ៖ កាលពីថ្ងៃទី ០៥ និងទី ០៦ ខែតុលា ឆ្នាំ ២០១៨ តារាល្បីៗបានចូលរួមនៅក្នុងកម្មវិធីការជួបជុំ អ្នកគាំទ្រ រឿង បុព្វេសន្និវាស ជាលើកទីមួយ និងប្រារព្ធធ្វើឡើងនៅឯ Royal Hall Siam Paragon ទីក្រុងបាំងកក ប្រទេសថៃ ។ 

នៅក្នុងនោះផងដែរ តួឯកប្រុសក្នុងរឿង "បុព្វេសន្និវាស" គឺលោក Pope thanawat បានបង្ហាញអំពីអារម្មណ៍ពិតរបស់ខ្លួនក្រោយចប់កម្មវិធី ដោយនិយាយថា "ខ្ញុំនឹងរក្សាពេលវេលាមួយនេះនៅក្នុងការចងចាំរបស់ខ្ញុំ អរគុណដល់ហ្វេនគ្រប់គ្នាដែលចូលរួមនៅក្នុងការបង្ហាញមួយនេះ។ ពួកយើងពិតជារីករាយដែលឃើញវត្តមានរបស់អ្នកគាំទ្រនៅទីនេះជាមួយនិងស្នាមញញឹមដ៏រីករាយ។ អរគុណម្តងទៀតសម្រាប់ក្តីស្រលាញ់ដែលមានចំពោះពួកយើងយ៉ាងយូរ។ អរគុណខ្លាំងបំផុត" ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Pope thanawat Bella ranee