CamNews

ព័ត៌មានអន្តរជាតិ 

អ្នកទេសចរណ៍មកកាន់កូរ៉េខាងត្បូង តម្រូវឱ្យបង្ហាញវិញ្ញាបនបត្រ ថាមិនមានផ្ទុកវីរុស

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ភ្ញៀវទេសចរណ៍បរទេស ដែលធ្វើដំណើរកម្សាន្តមកប្រទេសកូរ៉េខាងត្បូង  ពីបណ្ដាប្រទេស ដែលរកឃើញមានចំនួនអ្នកឆ្លងវីរុសខូរ៉ូណាខ្ពស់  នឹងត្រូវប្រគល់ជូនវិញ្ញាបនបត្រពីមន្ទីរវេជ្ជសាស្រ្ដ ដែលបង្ហាញពីលទ្ធផលអវិជ្ជមាន ។



វិធានការណ៍ថ្មី ដែលមានប្រសិទ្ធភាពអនុវត្ដ នៅថ្ងៃចន្ទនេះ នឹងតម្រូវឱ្យភ្ញៀវទេសចរណ៍ បង្ហាញក្រដាសស្នាម ដែលត្រូវបានចេញជូនរយៈពេល ៤៨  ម៉ោង  ។ នេះបើតាមការឱ្យដឹងរបស់ទីភ្នាក់ងារព័ត៌មាន  Yonhap ដែលបានដកស្រង់ពាក្យពីមជ្ឈមណ្ឌលកូរ៉េ ដើម្បីគ្រប់គ្រង និងបង្ការជំងឺ(KCDC) ។

ទីភ្នាក់ងារខាងលើ បានបន្ថែមថា  វិញ្ញាបនបត្រ  ត្រូវតែបានចេញជូនដោយមជ្ឈមណ្ឌលតេស្ដ និងឧបករណ៍វេជ្ជសាស្រ្ដ ដែលទទួលស្គាល់ដោយទីក្រុងស៊េអូល ។

កាលពីខែមុន កូរ៉េខាងត្បូង បានព្រមានថា  ខ្លួនកំពុងប្រឈមនឹងរលកទី២ នៃវីរុសខូរ៉ូណា  បើទោះជាវា មានចំនួនតិចក៏ដោយ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC