ព័ត៌មានកំសាន្ត ៖ តារាចម្រៀងស្រីជនជាតិជប៉ុន ដ៍សែនស្រស់ ត្រូវរងនូវរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវក្រុមអ្នកគាំទ្រ ចាក់ខណៈពេលដែលនាងកំពុងរង់ចាំ ការចាប់ផ្តើមការប្រគុំតន្រ្តីនៅក្នុងទីក្រុង Tokyo ។
តារាស្រីវ័យ ២០ ឆ្នាំ ដែលមានឈ្មោះថា Mayu Tomita ទទួលរងរហួសយ៉ាងដំណម នៅត្រង់ក និង ដើមទ្រូង នឹងត្រូវដេរអស់ជាច្រើនថ្នេរ ។
ប៉ូលីសបានចាប់ខ្លួនជនដៃដល់ ដែលមានឈ្មោះថា Tomohiro Iwazaki ដែលមានវ័យ ២៧ ឆ្នាំ ។ ហើយតាមរបាយការណ៍បានឲ្យដឹងថា ជនដៃដល់បានសារភាពថា គាត់បានខឹងយ៉ាងខ្លាំងនៅពេលដែលត្រូវនាង Tomita បញ្ចូនកាដូឲ្យទៅគាត់វិញ នូវកាដូដែលគាត់ផ្ញើរទៅឲ្យនាង ។
តារាចម្រៀងរូបនេះ បានប្តឹងទៅកាន់ប៉ូលីសអំពីជនដៃដល់ ដែលត្រូវជាក្រុមអ្នកគាំទ្រ របស់នាង ដែលបានចាក់នាងនាំឲ្យមានរហួសយ៉ាងធ្ងន់ធ្ងរ កាលពីខែមុន ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនបាននិយាយថា តារាចម្រៀងស្រីរូបនេះ ទាក់ទងទៅកាន់ប៉ូលីសបន្ទាប់ពីបានឃើញលោក Iwazaki បានចាប់ផ្តើមធ្វើការបង្ហោះការមមើមមៃ ចំពោះរូបនាងនៅលើគណនី Twitter និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ។
នៅពេលដែលប៉ូលីសបានចាប់ខ្លួនជនដៃដល់នោះ ជនដៃដល់ម្នាក់នោះបាននិយាយថា គាត់នោះបំរុងនឹង ចាប់ខ្លួនតារាស្រីនោះ ហើយសួរនាងអំពីកាដូដែលគាត់បានផ្ញើរឲ្យនោះ ។
គាត់បានបន្ថែមទៀតថា ខ្ញុំបានបាត់បង់ស្មារតីរបស់ខ្លួនក្រោយពេលដែលនាង មិនបានផ្តល់ចម្លើយឲ្យខ្ញុំឲ្យបានច្បាស់លាស់ ។
តារាស្រី Tomita បានក្លាយជាតារាចម្រៀងស្រី និងតួឯក ខណៈពេលដែលនាងកំពុងតែរៀននៅសកលវិទ្យាល័យ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ bbc