កំពត ៖ បុរសជនជាតិរុស្ស៊ីម្នាក់ បានចងកធ្វើអត្តឃាត កាលពីវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នៅចំណុចលើ បង្គោល លេខ៦ ប្រម៉ាណ៣០០ម៉ែត្រ ផ្លូវឡើងភ្នំបូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។
មន្ត្រីនគរបាលមូលដ្ឋាន បាននិយាយប្រាប់មជ្ឈមណ្ឌលព័ត៌ដើមអម្ពិលថា ជនរងគ្រោះឈ្មោះកុល វ៉ា ជនជាតិរុស្សី អាយុ៥១ឆ្នាំ។ ក្រោយហេតុការណ៍ កម្លាំងនគរបាលជំនាញបច្ចេកទេស នៃការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្ត ចុះទៅដល់ធ្វើកោសល្យវិច្ច័យ ប៉ុន្តែមិនទាន់កំណត់បានថា ជនរងគ្រោះ ចងកធ្វើអត្តឃាតនេះ ស្លាប់ដោយសារ មូលហេតុអ្វីនោះទេ ក្រោយពិនិត្យសាកសពរួច ក៏ដឹកសពជនរងគ្រោះយក ទៅដំកល់ទុក នៅមន្ទីរពេទ្យ ខេត្តកំពត ហើយនៅព្រឹកថ្ងៃទី២៥ ខែសីហានេះកម្លាំងជំនាញខាងលើ បន្តធ្វើកោសល្យវិច័យលើសពទៀត ដើម្បីរកមូលហេតុពិតប្រាកដ នៃការស្លាប់នេះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល