CamNews

កីឡា 

Rakitic មិនបានរកគ្រាប់បាល់អោយក្រុម Barcelona ដោយសារ............

Ivan Rakitic បាននិយាយថា វាពិតជាពិបាកមែនទែនក្នុងការរកគ្រាប់បាល់ ដោយត្រូវប្រើពេលវេលាយូរណាស់ដើម្បីបើកគ្រាប់បាល់សម្រាប់រដូវកាលនេះ បន្ទាប់ពីជួយអោយ Barcelona យកឈ្នេះលើក្រុម Athlectic Bilbao កាលពីម្សិលមិញ។



ខ្សែបម្រើ ដែលរកគ្រាប់បាល់បាននៅនាទីទី ៧១ រូបនេះ បានជួយអោយ Barca ត្រលប់ទៅកំពូលតារាង ក្នុងក្របខ័ណ្ឌ LaLiga ដែលនៅឈរបីពិន្ទុលើ Real Madrid។

នេះគឺជា គ្រាប់បាលើដំបូងរបស់ Rakitic នៃការប្រកួត ហើយកីឡាករសញ្ជាតិក្រូអាតរូបនេះ ទទួលស្គាល់ថា ខ្លួនពិតជាពិបាកពីកំណត់ត្រាមួយនេះ។

Rakitic បានបន្ថែមថា “ពួកយើងខិតខំណាស់ដើម្បីអោយលេងត្រូវទម្រង់ក្នុងការប្រកួត វាមិនងាយស្រួលទេ ប៉ុន្តែវាពិតជាសប្បាយណាស់ ដែលបានរកគ្រាប់បាល់ដំបូងក្នុងរដូវកាលនេះ។”



 “ខ្ញុំចង់ផ្ញើគ្រាប់បាល់មួយនេះទៅដល់ប្រពន្ធ និងកូនស្រីរបស់ខ្ញុំ ដែលជាអ្នកជួយជ្រុំជ្រែងខ្ញុំប៉ុន្មានខែចុងក្រោយនេះ។”

“វាពិតជាចម្លែកណាស់ ដែលខ្ញុំប្រើពេលយូរក្នុងការរកគ្រាប់បាល់។​ ខ្ញុំពិតជាធុញទ្រាន់នឹងខ្លួនឯងណាស់ បើទោះបីជាខ្ញុំបានជួយមិត្តរួមក្រុមរបស់ខ្ញុំក៏ដោយចុះ។”

បន្ទាប់ពីត្រលប់មកពីការសំរាកដោយសារ COVID វិញ Barcelona មាន ១០ ពិន្ទុក្នុង ​៤ ប្រកួត ហើយពួកគេមិនទាន់សម្រេចគោលដៅនៅឡើយទេ។

គាត់បន្ថែមទៀតថា៖ “វាពិតជាពិបាកខ្លាំងណាស់ ក្នុងការគ្រងជើងឯក LaLiga ហេតុដូច្នេះហើយបានជាខ្ញុំនិយាយថា វាជាក្របខ័ណ្ឌបាល់ដ៏ល្អមួយក្នុងពិពភលោក។”




ប្រែសម្រួល៖ ស៊ីថា


ប្រភព៖ Footmob