CamNews

តារា 

នាង Jessica លេចវត្តមាន នៅហុងកុង ខណៈនាង Tiffany បញ្ចេញគល់សុដន់ នៅកូរ៉េ

កូរ៉េ៖ អតីតតារាចម្រៀង សមាជិកក្រុម SNSD នាង Jessica មិនបានសម្ញែង ភាពសិចស៊ី នៅព្រឹត្តិការណ៍ ផ្សព្វផ្សាយមួយក្នុងទីក្រុងហុងកុង ខណៈដែលនាង Tiffany បានបញ្ចេញគល់សុដន់ នៅកូរ៉េ ក្នុងយុទ្ធនាការមួយផ្សេងទៀត នាថ្ងៃដដែល ដែលធ្វើឲ្យអ្នកនិយមលេង ប្រព័ន្ធអនឡាញ មានការភ្ញាក់ផ្អើលយ៉ាងខ្លំាង ។

កាលពីថ្ងៃទី២៣ ខែតុលាម្សិលមិញ នាង Jessica បានចូលរួមនៅក្នុងព្រឹត្តិការណ៍ ផ្សព្វផ្សាយនេះ ដែលប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីបានចាកចេញពីក្រុម SNSD ហើយនាង Jessica បានបង្ហាញវត្តមានជាញឹកញាប់ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ ទីផ្សារប្រទេសចិន ។ ព្រឹត្តិការណ៍នេះនាង Jessica ស្លៀកពាក់អាវយឺត និងខោខូវប៊យបែបសាមញ្ញៗ ។

ពិតជាចៃដន្យណាស់ នៅថ្ងៃដូចគ្នានេះដែរ នាង Tiffany ប្រទេសកូរ៉េខាងត្បូង ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ នៅទីក្រុងសេអ៊ូល ជាមួយនឹងសម្លៀក បំពាក់ពណ៌ក្រហមសិចស៊ី បញ្ចេញគល់សុដន់ ទាក់ភ្នែកអ្នកទស្សនាផងដែរ ៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea