CamNews

តារា 

គង់ ច័ន្ទស្រីមុំ ក្លាយជា តួឯកក្នុងរឿង "ហេតុអីអូន ស្រឡាញ់គេ"

ភ្នំពេញៈ ស្រីស្រស់សោភា និងជាតារាសម្តែងស្រី ដែលធ្លាប់មានភាពលេចធ្លោ ជាមួយការថត
ស្ពតពាណិជ្ជកម្មច្រើនជាងគេ កញ្ញា គង់ ច័ន្ទស្រីមុំ ថ្មីៗនេះបានសម្ងំថតរឿង សា្ងត់ៗឲ្យស្ថានីយ
ទូរទស្សន៍បាយ័ន ដោយកាលពីមុននាងធ្លាប់បាន អះអាងថានាងមិនទទួល ថតរឿងទៀតទេ
ដោយសារតែ គ្មានពេលគ្រប់គ្រាន់ក្នុងការថត។

ថ្លែងប្រាប់ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី ១១ខែធ្នូ ឆ្នាំ២០១២នេះ តារាស្រី ដែលចូលចិត្ត
បញ្ចេញសា្នមញញឹម បង្កប់ដោយមន្តស្នេហ៍ កញ្ញា គង់ ច័ន្ទស្រីមុំ បានប្រាប់ឲ្យដឹងថា មួយរយៈពេល
ចុងក្រោយនេះ នាងមានការមមាញឹកក្នុងការ ចូលប្រឡូកក្នុងវិស័យសិល្បៈវិញ ដោយនាងត្រូវបាន
ខាង ស្ថានីយទូរទស្សន៍បាយ័នផ្តល់ ឱកាសឲ្យគ្រងដំណែងជា តួឯកស្រីក្នុងរឿង “ហេតុអីអូនស្រ
លាញ់គេ” ដោយនៅក្នុងសាច់រឿង គឺអ្នកដឹកនាំតម្រូវឲ្យ នាងសម្តែងជាតួកាច ដើម្បីទាក់ទាញការ
ចាប់អារម្មណ៍ និងការស្រលាញ់ពីតួប្រុស។

តារាស្រីដែលមានស្បែកស្អាត សរម៉ដ្ឋរលោងរូបនេះ បានប្រាប់ឲ្យដឹងថា “កាលពីមុនដោយសារតែ
ខ្ញុំ មានការមមាញឹកជាមួយការងាររកស៊ី ទើបមិនសូវមានពេល ទទួលការងារសិល្បៈ តែពេលនេះ
ខ្ញុំមានពេលទំនេរ អាចចាប់ផ្តើមទទួលការងារវិញ ហើយពេលនេះខ្ញុំកំពុងតែ សម្រុកថតរឿងឲ្យខាង
ស្ថានីយទូរទស្សន៍បាយ័ន ដែលកំពុងតែត្រៀម ដាក់បញ្ជាំងនៅដើមខែ ឬក៏ពាក់កណ្តាលខែមករានេះ
ហើយ ព្រោះថាពេលនេះថតបាន ៧០ភាគរយហើយ”។

កញ្ញា ស្រីមុំ ក៏បានប្រាប់ឲ្យដឹងទៀតថា នាងគិតថារឿងថ្មីដែល នាងកំពុងតែថតនេះគឺពិតជាអាច
ទទួលបានការគាំទ្រច្រើនជាងរឿងមុនៗ ដែលនាងធ្លាប់សម្តែង ព្រោះនៅក្នុងរឿងនេះនាង សម្តែង
ជាតួកាចជាលើកទី១ ហើយនាងគិតថាការសម្តែងនេះ គឺល្អច្រើន ព្រោះថាវាក៏ជាចរិក ខាងក្រៅរបស់
នាងដូច្នេះហើយបានជានាងសម្តែង ទៅចូលតួបានល្អច្រើន ហើយក៏មានឈុត ឆាកកាច់កុងដែលតួ
ស្រី ធ្វើបាបតួប្រុសថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានលើកឡើងទៀតថា តាំងពីពេលនេះទៅ នាងអាចមាន
ពេលក្នុងការ ទទួលការងារដូចកាលពី លើកមុនបាន ហើយពេលនេះក្រៅពីការថតរឿង នាងក៏មាន
ការមមាញឹកជាមួយ ការថតស្ពតពាណិជ្ជកម្ម និង ថតកាយវិការខារ៉ាអូខេថែមទៀត៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong chan sreymom khmer star entertainment