ភ្នំពេញ ៖ ដោយសារតែមានបញ្ហាបន្តិចបន្តួចកើតមានឡើងជាមួយមុខជំនួញថ្មីរបស់អ្នកនាង គង់ ចន្ទស្រីមុំ ទើបធ្វើឲ្យតារាស្រីរូបនេះអន្ទះសារ ទាមទារចង់ Live វីដេអូបកស្រាយរឿងមួយភ្លែត តាំងពីស្វាងពីថ្នាំសន្លប់ភ្លាមៗមកម្ល៉េះ ។
យោងតាមការបង្ហោះតាមរយៈគណនីអុិនស្រ្តាក្រាមរបស់បានលើកឡើងថា "ប្រពន្ធខ្ញុំនៅគេងពេទ្យ ថ្ងៃនេះស្រាប់តែមានបញ្ហាតិចតួចទៅលើហាងរបស់ពួកខ្ញុំ គ្រាន់តែគាត់ស្វាងពីថ្នាំសន្លប់ភ្លាម ឃើញអតិថិជន ផ្តល់មតិពីសេវាកម្មខាងពួកខ្ញុំ គាត់ កមិនសប្បាយចិត្តភ្លាម ចង់ធ្វើការ. Live សុំទោសទៅកាន់ភ្ញៀវទាំងឈឺទៀត .... ព្រោះកន្លងមកពួកខ្ញុំរវល់ក៏មិនបានមើលអោយឌិតដល់ទៅលើបញ្ហាទាំងនោះ ចឹងក៏សូមទោសរាល់បញ្ហាកន្លងមកដែលកើតឡើង និងសេវាកម្មមិនល្អទៅកាន់អតិថិជន អរគុណសំរាប់ការរិះគន់ដើម្បីស្ថាបនា ស្អែកគាត់ធូរ គាត់និងធ្វើការ live បកស្រាយរាល់បញ្ហាជូនទៅកាន់អតិថិជនទាំងអស់គ្នា" ៕
ដោយ ៖ គន្ធា