ភ្នំពេញ ៖ ពេលវេលាពិតជាដើរលឿនមែនទែន ទើបតែសម្រាលកូនថ្ងៃមុនសោះ ពេលនេះកូនស្រីរបស់អ្នកនាង គង់ ចន្ទស្រីមុំ និងលោក សីហា មានអាយុ ១ ខែទៅហើយ ។
អ្វីដែលធ្វើឲ្យហ្វេនភ្ញាក់ផ្អើលនោះគឺ ទើបអាយុ ១ ខែ ប៉ុន្តែកូនស្រីបណ្តូលចិត្ត គង់ ចន្ទស្រីមុំ អាចរកលុយឲ្យម្តាយបានបាត់ទៅហើយ ។ នេះបើយោងតាមបង្ហោះរបស់អ្នកជំនួញវ័យក្មេងរូបនេះបញ្ជាក់នៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ។
តារាសម្តែងវ័យក្មេងរូបនេះបានលើកឡើងថា "ថ្ងៃនេះអូនចេញទៅថតស្ពត រកលុយអោយ មាំមី និង ប៉ាប៉ា អូនវិញម្តង" ៕
ដោយ ៖ គន្ធា