CamNews

កំសាន្ត 

ជា ខេវិន រារែកចិត្ត​ក្នុងការចេញទៅ ថតរឿង​នៅប្រទេសថៃ

ភ្នំពេញៈ តួឯកប្រុសក្នុងរឿង “ម៉ីនុយធ្នាក់អន្ទាក់ស្នេហ៍” លោក ជា ខេវិន ដោយសារតែ សង្កេតឃើញរូបលោកទេពកោសល្យល្អ និងរូបរាងមុខមាត់ស្រស់សង្ហារ រហូតទាក់ទាញ ការចាប់អារម្មណ៍ពីម្ចាស់ផលិតកម្មនៅប្រទេសថៃ ដោយថ្មីៗនេះមានក្រុមហ៊ុនថៃ ទាក់ទង ចង់ហៅលោកទៅថតរឿង នៅក្រៅប្រទេស តែលោកនៅមិនទាន់សម្រេចចិត្ត ទទួលសំណើរ នោះនៅឡើយទេ ។

ថ្លែងប្រាប់ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤នេះ លោក ជា ខេវិន បានប្រាប់លាយឡំសំលេងរាក់ទាក់ថា បច្ចុប្បន្នលោកមិនសូវរវល់ជាមួយការងារទេ ព្រោះថាពេលនេះលោកបានដកឃ្លា ពីការងារសិល្បៈមួយរយៈពេលសិន ដោយសារតែ ពេលនេះ លោកកំពុងតែមានការមមាញឹកជាមួយការងារក្រៅសិល្បៈ ដូច្នេះត្រូវឃ្លាតឆ្ងាយពីសិល្បៈមួយរយៈពេលសិន ។

តារាប្រុសរូបសង្ហារ សម្បូរសាច់ដុំសាច់សរទម្រង់មុខកូនកាត់ចិន លោក ជា ខេវិន បានប្រាប់ ឲ្យដឹងទៀតថា “ កាលពីប៉ុន្មានថ្ងៃមុនខាងក្រុមហ៊ុនផលិតកម្ម នៅប្រទេសថៃបានទាក់ទង ហៅខ្ញុំថតរឿងឲ្យគាត់រយៈពេល៣-៤ខែ ជាមួយតារាប្រុសស្រីល្បីឈ្មោះក្នុងប្រទេស ដោយ ក្រោយពីរឿងនេះ ថតចប់គេមានគម្រោងដាក់បញ្ចាំងនៅថៃ ហើយសម្រាប់រឿងមួយនេះខាង អ្នកដឹកនាំបានផ្តល់ថ្លៃខ្លួន (ជួល) ដល់ទៅ២ម៉ឺន សម្រាប់ខ្ញុំឲ្យតែខ្ញុំឆ្លើយថាok ” ។

សម្រាប់ឱកាសបានចូលរួមថតជាមួយ តារាសម្តែងនៅក្រៅប្រទេសនោះ វាពិតជាឱកាសកម្រ មានណាស់ សម្រាប់តារាប្រុសក្នុងស្រុក ទើបតែពេលនេះមានការលេចឮ លោក ជា ខេវិន ត្រូវបានក្រុមហ៊ុនផលិតកម្មថៃហៅឲ្យទៅសម្តែងរឿងនោះ គេសង្កេតឃើញថាតារាប្រុសរូបនេះ ហាក់មានការរារែកចិត្តក្នុងការចេញទៅថតរឿងនៅក្រៅប្រទេស ដោយលោកបាននិយាយថា “មូលហេតុដែលធ្វើឲ្យខ្ញុំនៅមិនទាន់សម្រេចចិត្ត ភ្លាមៗដោយសារតែពេលនេះ ខ្ញុំកំពុងតែ សម្ងំធ្វើចុងភៅ នៅហាង V-Friend ដូច្នេះខ្ញុំមិនអាចដកឃ្លាចេញទៅថតរឿងច្រើនខែបានទេ តែបើទោះជាយ៉ាងណាខាងផលិតកម្មថៃ ក៏បានទុកពេលឲ្យខ្ញុំសម្រេចចិត្តរយៈពេល៣ខែ តែខ្ញុំនៅមិនទាន់អាចផ្តល់ចម្លើយ នៅពេលនេះបានទេរង់ចាំជិតដល់ពេលសិន ” ៕

ផ្តល់សិទ្ធដោយ​ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news