CamNews

តារា 

កូនក្រមុំ Park Soo Jin អាច​នឹង​ខ្មាស​គេ ព្រោះ​តែ​កាយ​វិការរ​វាម របស់ Bae Yong Joon ក្នុង​ថ្ងៃ​ការ

កូរ៉េ៖ វីដេអូមួយ ក្នុងមង្គលការរបស់ តារាសម្តែង Bae Yong Joon ត្រូវបានបង្ហោះ និងធ្វើឲ្យអ្នកគាំទ្រ នាំគ្នានិយាយ ពីកាយវិការរវាមរបស់ កូនកំលោះ ពេលរាំជាមួយកូនក្រមុំ Park Soo Jin ។

ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៥នេះថា ក្នុងថ្ងៃអាពាហ៍ពិពាហ៍ តារាសម្តែងវ័៤២ ឆ្នាំ Bae Yong Joon និងកូនក្រមុំជាមិត្តរួមអាជីពវ័យ២៩ឆ្នាំ Park Soo Jin កាលពីថ្ងៃទី២៧កន្លង ទៅតារាសម្តែងរូបនេះបានធ្វើឲ្យភ្ញៀវចូលរួម និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើល និងកាយវិការដ៏រវាមរបស់ខ្លួន ពេលរាំជាមួយកូនក្រមុំ នៅឯសណ្ឋាគារ Sheraton Grande Wakerhill ក្រុងសេអ៊ូល ។

វីដេអូនេះដែរ ត្រូវង្ហោះដោយភ្ញៀវម្នាក់ ដែលបានចូលរួមពិធីមង្គលការ អ្នកទាំងពីរ ហើយពេលរាំនោះដែរ ភ្ញៀវបាននាំគ្នាស្រែកហ៊ោ និងកាយវិការរបស់កូនកំលោះ មិនតែប៉ុណ្ណោះ មានប្រិយមិត្តមួយចំនួន បានរិះគន់វីដេអូនេះផងដែរថា « ទោះបីជាថ្ងៃរៀបការក៏ដោយតែ Bae Yong Joon ធ្វើបែបនេះ អាចធ្វើឲ្យកូនក្រមុំខ្មាសគេ ព្រោះមានមនុស្សមើលច្រើនណាស់ »៕

ទស្សនាវីដេអូ ទាំងអស់គ្នា !

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea