ថ្មីៗនេះ បណ្តារូបភាពរបស់ប្រភេទរុក្ខជាតិម៉្យាងដែលមានរាងដូចជាទន្សាយ ត្រូវបាន
គេអាប់ឡូតលើអ៊ីនធឺណេត ហើយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់
ក្មេងៗ។ មនុស្សជាច្រើនបានដើរសូររកទិញរុក្ខជាតិនេះដើម្បីដាំ ព្រោះវាមើលទៅគួរ
ឲ្យស្រលាញ់។
មានប្រភពពីជនជាតិ Aizoaceae, ដើម"ទន្សាយ"នេះមានឈ្មោះបែបវិទ្យាសាស្រ្តថា Dicrocaulon
ramulosum កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសាររូបរាងដ៏ស្រស់ស្អាតរបស់វា។
បើទោះជាវាមានរាងតូច មិនសូវជារឹងមាំងាយនឹងបាក់ ប៉ុន្តែរុក្ខជាតិនេះគឺងាយស្រួលក្នុងការដាំ
វារស់នៅក្នុងកំរិតពន្លឺសមល្មម មិនក្តៅមិនត្រជាក់ ប្រហែលជាក្នុងកំរិត ១២អង្សារសេ ហើយមួយ
ថ្ងៃស្រោចទឹកតែមួយដង រុក្ខជាតិនេះអាចរស់បានយ៉ាងល្អហើយ។
សូមទស្សនារូបភាពដើម"ទន្សាយ" ដ៏គួរឲ្យស្រលាញ់ខាងក្រោមនេះទាំងអស់គ្នាណា!
ដោយ៖ សិលា
ប្រភព៖ k14