CamNews

ប្លែកៗ 

កាសែតចិន ច្រឡំយករូបភាពក្នុងរឿងសិច មកចុះផ្សាយ ដោយគិតថាជាទិដ្ឋភាព នៃការចាក់ថ្នាំ ប្រហារជីវិត

ទីភ្នាក់ងារព័ត៌មានរដ្ឋនៃប្រទេសចិន កាលពីថ្ងៃម្សិលមិញបានបង្ហោះនូវរូបភាព ជិត ៤០សន្លឹក
និងបានឲ្យដឹងថា នោះគឺជាទិដ្ឋភាពនៃការដាក់ទោស អ្នកទោសស្រីម្នាក់
ដែលតាមពិត វាគឺជា
រូបភាព នៅក្នុងរឿងអាសអាភាស។

Xinhua បានបង្ហោះនូវរូបភាព សរុបចំនួន ៣៩សន្លឹក ជាមួយនឹងឃ្លានិយាយថា: "ទស្សនាទិដ្ឋ
ភាព នៃការកាត់ទោស លើអ្នកទោសប្រហារជីវិតស្រីៈ ផ្នែកខ្មៅងងឹតផ្សេងមួយទៀត របស់
ពិភពលោក"។  ក្រោយមកកាសែត Global Times ក៏បានចុះផ្សាយបន្ត។

ខ្លឹមសារកាសែត របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ ទាំងភាសាចិន និងភាសាអង់គ្លេស បានឲ្យដឹងថា
នេះគឺជាបណ្តានាទីចុងក្រោយ របស់អ្នកទោសប្រហារជីវិត មុនពេលត្រូវបានចាក់ថ្នាំពុល, ក្នុង
នោះ គេឃើញមាន ស្រ្តីស្បែកសម្នាក់ ត្រូវបានបង្ខំ ឲ្យអង្គុយលើកៅអី និងចងជាប់ជាមួយកៅអី
នោះ ក្នុងបន្ទប់ពណ៌សមួយ។ នៅក្នុងបណ្តារូបភាពទាំងនោះ អាវរបស់អ្នកទោសស្រីនោះ ចំហ
រាងជ្រៅបន្តិច ដែលបានធ្វើឲ្យលេចចេញនូវ ផ្នែកពិសេសៗរបស់នាង ច្រើនគួរសម។

បន្ទាប់មក អ្នកទោសនោះ ត្រូវបានលោកវេជ្ជបណ្ឌិត មាឌធំខ្ពស់ម្នាក់ ពាក់ម៉ាស់ និងចាក់ថ្នាំពុល
ដល់នាង។ ស្រ្តីម្នាក់នោះ ក៏លែងកំរើក ទំនងជាស្លាប់ហើយ ជាមួយនឹងទិដ្ឋភាព ចំហអាវ ចេញ
សុដន់ ស្ទើរមួយចំហៀងម្ខាង។

Blogger ម្នាក់បានចាប់បានថា ទិដ្ឋភាពនេះ​គេដកស្រង់ចេញពីរឿងអាសអាភាសមួយ។ លុះ
ដល់ល្ងាចថ្ងៃដដែល កាសែតទាំងពីរខាងលើ ក៏បានលុបព័ត៌មាននេះ ចោលវិញ។

ប្រទេសចិន ជាប្រទេសមួយដែលអនុវត្តទោសប្រហារជីវិត ជាមួយនឹងអ្នកទោស ដែលប្រព្រឹត្តិ
ទោសធ្ងន់ធ្ងរ និងក៏ចាប់ផ្តើមប្រើប្រាស់ថ្នាំពុល ដើម្បីប្រហារជីវិត ក្នុងរយះពេលថ្មីៗនេះផងដែរ។
តាមប្រភពពី AFP មានអ្នកទោសប្រហែលជា ៤ពាន់នាក់ ដែលត្រូវបានប្រហារជីវិត ជារៀងរាល់
ឆ្នាំ នៅប្រទេសចិន៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Chinese newspaper wrong scenes pictures injection death unbelievable strange Xinhua