រូបភាពពីរសន្លឹកដែលត្រូវបានគេដឹងថា ថតចេញពីកាមេរ៉ាទូស័ព្ទរបស់ Lumia 1020 ត្រូវបាន
ចចាមអារាមចេញមកក្រៅ មុនពេលការប្រារព្ធព្រឹត្តិការណ៍បង្ហាញណែនាំ ផលិតផលនេះ ពីរ
ថ្ងៃ គឺនៅថ្ងៃទី ១១ ខែកក្កដា ខាងមុខនេះ នៅទីក្រុង New York សហរដ្ឋអាមេរិច។
ក្រៅពីបណ្តារូបភាពដែលត្រូវបានចាត់ទុកថា ថតចេញពីកាមេរ៉ា "យក្ស" របស់ Lumia 1020
មានព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ក៏ត្រូវលេចលឺចេញមកដែរ។ ក្នុងនោះ Lumia
EOS (1020) នឹងក្លាយជាស្មាតហ្វូន Windows Phone ដំបូងគេ បំពាក់នូវ RAM 2 GB។ មេម៉ូរី
ក្នុងរបស់វានៅតែ 32 GB និងមិនអាចបន្ថែមមេម៉ូរីក្រៅបានទេ។
រូបភាព Concept នៃ Nokia Lumia EOS ( ឬ 1020)
ទន្ទឹមនឹងនោះ Lumia 1020 មានសមត្ថភាពថតរូបក្នុងពេលតែមួយ នូវកំរិតពន្លឺពីរផ្សេងគ្នាគឺ
32 megapixel និង 5 megapixel, កំរិតពន្លឺរបស់រូបថតនឹង 38 megapixel។ ស្មាតហ្វូននេះ នឹង
ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១១ ខែកក្កដា ខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍មួយ
ដែលនឹងប្រារព្ធឡើង នៅទីក្រុង New York សហរដ្ឋអាមេរិច៕
ដោយ៖ សិលា
ប្រភព៖ zng