CamNews

ព័ត៌មានជាតិ 

កម្លាំងនគរបាល បំផ្ទុះគ្រាប់បែកផ្សែង បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ទាំងកណ្តាលយប់ ឃាត់ខ្លួនជនសង្ស័យ៣

(កំពត)៖ កម្លាំងនគរបាលខេត្តកំពត ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ស្នងការ ម៉ៅ ច័ន្ធមធុរិទ្ធ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអម​សាលាដំបូង​ខេត្តកំពត នៅពាក់កណ្តាលអាធ្រាត្រ ចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន​ចំនួន០៣ករណី នៅក្នុងភូមិសាស្ត្រ នៃស្រុកទឹកឈូ និងក្រុងកំពត ដោយឃាត់ខ្លួនជនសង្ស័យបាន៣នាក់,ស្ត្រីម្នាក់ ដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១០កញ្ចប់តូច និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

មន្រ្តីនគរបាលខេត្តកំពត បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះថា សម្រាប់ករណី១ ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពតនោះ កម្លាំងបានប្រើរយៈ​ពេល១ម៉ោង ធ្វើការ បំផ្ទុះគ្រាប់បែកផ្សែង ១គ្រាប់ចូលក្នុងផ្ទះ ទើបឈានទៅបង្ក្រាបបានជនសង្ស័យអ្នកជួញដូរថ្នាំញៀន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវកម្លាំងជំនាញខេត្តកំពុងសាក សួរនៅឯស្នងការដ្ឋាននគរបាលខេត្ត៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh