(ភ្នំពេញ)៖ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញសាររបស់យុវជនម្នាក់ ដែលបានចូលទៅសរសេរ Comment ដោយពាក្យមិនសមរម្យនៅលើគេហទំព័រ Facebook របស់សម្តេចកាលពីយប់រំលងអាធ្រាត្រម្សិលមិញ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចថាមិនចង់ចាត់ការទៅលើរូបគេទេ។
យុវជនរូបនោះមានឈ្មោះ នៅលើ Facebook ថា «អៀង សង្ហារ» ដែលបានចូលទៅសរសេរ Comment ហៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «លោក» ហើយបង្គាប់ជាសំណួរឱ្យដំឡើងប្រាក់ខែជូនកម្មករ ១៨០ដុល្លារ និងដេញវៀតណាមចេញពីប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះរឿងនេះសម្តេចគ្រាន់តែអប់រំត្រឡប់ទៅកាន់យុវជនខាងលើវិញប៉ុណ្ណោះ ហើយអំពាវនាវឱ្យយុវជន អ្នកលេង Facebook ទាំងអស់ប្រើពាក្យពេជន៍សមរម្យ ដោយមិនមានការជេរប្រមាថ៕
ខាងក្រោមនេះជាការថ្លែងរបស់សម្តេចតេជោ៖
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី