CamNews

កីឡាអន្តរជាតិ 

ក្លឹប Hoffenheim តែង​តាំង​គ្រូ​បង្វឹក​ថ្មី​មាន​វ័យ​ទើប​តែ ២៨​ឆ្នាំ​លោក Julian

(ប៊ែឡាំង)៖ ក្លឹបលេងនៅក្របខណ្ឌកំពូល Bundesliga របស់អាល្លឺម៉ង់ Hoffenheim បានតែងតាំងលោក Julain Nagelsman មានវ័យ ទើបតែ២៨ឆ្នាំប៉ុណ្ណោះ ជាគ្រូបង្វឹកថ្មី ជំនួសតំណែងលោក Huub Stevens វ័យ៦២ឆ្នាំ ដែលបាន លាលែងឈប់កាលពីថ្ងៃពុធដោយសារតែបញ្ហាសុខភាព ។

លោក Julian បានក្លាយជាអ្នកចាត់ការទូទៅក្មេងជាងគេជាប្រវត្តិសាស្រ្តនៅ Bundesliga នៅក្នុងបណ្តាលីកដទៃទៀត ផងដែរនៅទ្វីបអឺរ៉ុប ដែលទទួលបានកិច្ចការធំក្នុងការដឹកនាំក្លឹបលេងនៅក្របខណ្ឌកំពូលរបស់អាល្លឺម៉ង់ Bundesliga ក្រោមកិច្ចសន្យារយៈពេល៣ឆ្នាំ ដែលនឹងផុតកំណត់រហូតដល់ខែមិថុនា ឆ្នាំ២០១៩ខាងមុខ ។

តាមពិតលោក Julian នឹងត្រូវចូលដឹកនាំរដូវកាលក្រោយទេ តែដោយសារតែគ្រូបង្វឹកបច្ចុប្បន្នញាំញីទៅដោយជំងឺខ្លាំងពេក ក៏ចូលដឹកនាំតែម្តងទៅ ខណៈដែលក្លឹបកំពុងជួបភាពត្រដាបត្រដួសដែរនោះ នេះបើយោងតាមសារព័ត៌មាន BBC ។

បច្ចុប្បន្នក្លឹប Hoffenheim កំពុងស្ថិតក្នុងប្រអប់គ្រោះថ្នាក់ឈរនៅលេខរៀងទី១៧ មានតែ១៤ពិន្ទុប៉ុណ្ណោះ និងត្រូវការ៧ពិន្ទុទៀត ដើម្បីស្រោចស្រង់ ក្លឹបគេចចេញពីតំបន់កាត់ចោល ៕

លោក Julian Nagelsman

លោក Huub Stevens

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ីa


Tags: Hoffenheim