CamNews

តារា 

ជួប ស្រីពៅ ហៅ ណាណា ប្រុសអ្នក​ជំនួញ វ័យ​ជាង​៣០ឆ្នាំ តាម​ទាក់ទង

ភ្នំពេញ៖ តារាសម្តែងវ័យក្មេង ក្រឡូកក្នុងវិស័យសិល្បៈបានជាង២ឆ្នាំ កញ្ញា ជួប ស្រីពៅ ហៅ ណាណា ក្រោយពីបណ្តែតខ្លួន ចូលសិល្បៈមកនោះ ហាក់ដូចជាកំពុងឡើងកូដ សម្រាប់ការសម្តែងឈុតកាយវិការខារ៉ាអូខេ ឲ្យបណ្តាផលិតកម្មតូចធំល្បីឈ្មោះ ក្នុងស្រុកមួយចំនួន។

ការលេចមុខលេចមាត់ នៅក្នុងលើទីផ្សាសិល្បៈ យ៉ាងក្រាសក្រែលមកនេះ បានធ្វើឲ្យមហាជនទទួលស្គាល់ និងគាំទ្រចំពោះសមត្ថភាព នៃការសម្តែង របស់តារាស្រីសាច់សរ ជួប ស្រីពៅ ណាណា រហូតធ្វើឲ្យប្រជាប្រិយភាព កាន់តែមានការលេចធ្លោឡើង ។ ខណៈដែលកេរ្តិ៍ឈ្មោះ កំពុងល្បីសន្សឹម ៗ ជាបណ្តើរៗនោះ ក៏មានលេចឮព័ត៌មានមកថា មានបុរសៗជាច្រើនបានលង់ស្នេហ៍ឈ្លក់វង្វេង នឹងសម្រស់ដ៏សែន ស្រស់ផូរផង់របស់នាង។

ថ្មីៗនេះ មានព័ត៌មានលេចឮចេញ មកថា កញ្ញា ណាណា មានបុរសសម្បូរទ្រព្យ ស្តុកស្តម្ភចង់ បាន បេះដូងនាងយកទៅឃុំគ្រង ថែរក្សា និងមានបំណងធានាចិញ្ចឹម ដល់ការរស់នៅប្រចាំថ្ងៃទៀតផង ប៉ុន្តែនាងតែងតែ ឆ្លើយបដិសេធចំពោះរឿងនេះ។ ស្របពេលជាមួយគ្នានេះ ក៏ស្រាប់តែមានព័ត៌មាន ថ្មីមួយទៀតមកថា បុរសជំនួញក្នុងស្រុកម្នាក់ បានកំពុងលង់ស្នេហ៍ មកលើស្រីស្រស់ ណាណា ប្រាថ្នាចង់បានធ្វើជាគូអនាគត។

ប្រភពព័ត៌មាន ពីអ្នកដែល ជិតស្និទ្ធជាមួយតារាស្រីរូបនេះ បានបង្ហើបប្រាប់ LookingTODAY ឱ្យដឹងថា មួយរយៈនេះ មានបុរសៗជាច្រើន កំពុងតែជ្រួលជ្រើមលង់ស្នេហ៍ ជាមួយសម្រស់ដ៏ស្រស់ សោភារបស់កញ្ញា ណាណា ។ មិនតែប៉ុណ្ណោះ គេក៏បានដឹងថា ណាណា ក៏មានបុរសម្នាក់ ជាអ្នកជំនួញវ័យ ជាង៣០ឆ្នាំកំពុងតែ តាមទាក់ទងលួងលោម សារភាពពីសេចក្តីស្រឡាញ់ ក្នុងបំណងចង់បាន នាងយក ទៅធ្វើជាគូអនាគត ទៀតផង ។

ទោះបីជាយ៉ាងណាក្តី គេមិនទាន់ដឹងទេថា បុរសម្នាក់នេះ អាចមានវាសនាខ្ពស់យកបេះដូង ណាណាទៅ ឃុំគ្រងធ្វើជាគូគាប់ សម្រាប់ថ្ងៃខាងមុខបាន ឬមួយយ៉ាងណានោះទេ ព្រោះថាកន្លងមកនេះស្រីស្រស់រូបនេះ តែងតែច្រានចោល មិនទទួលយកការស្រឡាញ់ពី បុរសណាម្នាក់នោះឡើយ។

ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រ LookingTODAY មិនអាចសុំការឆ្លើយបំភ្លឺ ពីម្ចាស់ខ្លួន កញ្ញា ណាណា បាននៅឡើយទេ ដោយសារទូស័ព្ទរបស់នាង មិនអាចទំនាក់ទំនងបានទេ នៅថ្ងៃនេះ។ ហេតុនេះ LookingTODAY នឹងរង់ចាំទទួលការស្រាយបំភ្លឺ ពីនាងនៅថ្ងៃក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news