CamNews

តារា 

Mark prin និយាយអ្វីខ្លះ គេអ្នកគាំទ្រនិយាយថា តារាថៃរូបនេះ លួចទៅវះកាត់កែសម្ជស្ស?

ថៃ ៖ ប្រហែលជាមួយសប្តាហ៍កន្លងទៅនេះ កំលោះសង្ហាលោក Mark Prin បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា "VIC BIG 3" ហើយមានមនុស្សជាច្រើនបានកត់សម្គាល់ឃើញថា មុខរបស់តារាថៃរូបនេះ ហាក់បីដូចជាមានការផ្លាស់ប្តូរជាងពីមុនឆ្ងាយណាស់ ទើប Fans និយាយថា តារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះ លួចទៅវះកាត់កែសម្ជស្សស្ងាត់ៗ ។ 


មិនបានប៉ុន្មានផង ស្រាប់តែវេបសាយជាច្រើននៅក្នុងស្រុកថៃ បានចុះផ្សាយព័ត៌មានតៗគ្នា ហើយពេលបានដឹងលឺដល់សមីខ្លួន ស្រាប់តែលោក Mark prin មិនបាននិយាយអ្វីនោះទេ ប៉ុន្តែលោកបានបង្ហោះរូបថតមួយសន្លឹកនៅលើគណនីអុិនស្រ្តាក្រាម ដោយរូបថតនោះលោកបានបង្ហាញភាពអស់សំណើច នៅពេលដែលគេថា​ លួចទៅកែមុខកែមាត់ប្លែកបែបនេះ​ ។  

ក្នុងនោះផងដែរ លោក Mark prin គ្រាន់តែភ្ជាប់មកជាមួយនឹងចំនងថា "នេះគឺជាទឹកមុខរបស់ខ្ញុំ នៅពេលដែលលឺអ្នករាល់គ្នានិយាយថា ខ្ញុំទើបតែទទួលការវះកាត់កែសម្ជស្ស" ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Mark prin Kimberly