ថៃ ៖ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ Kimberly បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ព្រមទាំងនិយាយរឿងរ៉ាវពាក់ព័ន្ធជាមួយនិងការប្រារព្ធពិធីខួបកំណើតជាមួយនិងលោក Mark Prin ផងដែរ ។ នៅក្នុងថ្ងៃកំណើតរបស់មិត្តប្រុសរបស់ខ្លួន តារាស្រីរូបនេះបានផុសវីដេអូមួយដែលខ្លួនបានធ្វើវាជាយូរណាស់មកហើយ ។ ក្នុងឆ្នាំនេះនាងតាំងចិត្តផុសជាវិដេអូវិញម្តង ព្រោះរាល់ឆ្នាំនាងបានផុសជាសន្លឹកធម្មតា។ ដើមឡើយនាងតាំងចិត្តបង្កការភ្ញាក់ផ្អើលដល់មិត្តប្រុស ប៉ុន្តែគម្រោងមិនបានជោគជ័យព្រោះមិត្តភក្តិរបស់លោក Mark Prin មកដល់ម៉ោង ៨ ខណៈពេលណាត់គ្នាម៉ោង ៦ ល្ងាច ។
ចំពោះកាដូវិញ Kimberly ចង់ទិញកាដូជាស្បែកជើង ប៉ុន្តែខ្លាចមិត្តប្រុសមិនពេញចិត្តណាមួយ ខ្លាចមិនត្រូវជាមួយនិងទំហំជើងផងដែរ ។ ចំនែកឯរឿងឡានវិញ Kim និយាយផងសើចផងថា ឡានមានតម្លៃថ្លៃណាស់ ដូច្នេះហើយនាងមិនអាចទិញជូនមិត្តប្រុសបានទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook