CamNews

តារា 

Mark Prin សារភាពថា មិនបានចាប់អារម្មណ៍ Kimberly ទេ ពេលជួបគ្នាលើកដំបូង ព្រោះសម្លឹងមើលតែ...

ថៃ ៖​ ទំនាក់ទំនងស្នេហារបស់តារាសម្តែងល្បីឈ្មោះ លោក Mark Prin និង Kimberly នៅតែជាប្រធានបទមួយដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ចឹងចង់លឺជាមួយនិងស្នេហារបស់ពួកគេ ។ ថ្មីៗនេះក្នុងព្រឹត្តិការណ៍មួយ តារាសម្តែងប្រុសរូបនេះបានទម្លាយការជួបគ្នាលើកដំបូងរបស់ខ្លួនជាមួយនិងមិត្តស្រី ។​

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា លោក Mark Prin និង Kimberly បានជួបគ្នានៅពេលដែលតារាៗនាំគ្នាសម្តែង ។ ប៉ុន្តែពេលនោះ Mark មិនបានចាប់អារម្មណ៍ជាមួយនិង Kim នោះទេ ព្រោះពេលនោះភ្នែករបស់លោកបានសម្លឹងទៅមើល Yaya ដែលជាមិត្តរបស់ Kim ។

គិតមកទល់ពេលនេះ លោក Mark Prin និង Kimberly បានស្រលាញ់គ្នាប្រមាណជាជិត ៦ ឆ្នាំមកហើយ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Mark prin Kimberly Mew Nittha