CamNews

កីឡាអន្តរជាតិ 

ប្រធាន​ក្រុម​អាល្លឺម៉ង់ Philipp Lahm ប្រកាស​ចូល​និវត្តន៍​ពី​បាល់​ទាត់ ក្រោយ​បញ្ចប់​រដូវ​កាល​នេះ

(ម៉ូនិច)៖ អតីតកីឡាករប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ Philipp Lahm បានប្រកាសចូលនិវត្តន៍ជាផ្លូវការហើយ ក្រោយបញ្ចប់រដូវកាលនេះពីក្នុងក្លឹបខា្លរខិន Bayern Munich ក្នុងវ័យ៣៣ឆ្នាំ នេះបើយោងតាមគេហទំព័រ BBC ចេញ ផ្សាយនៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ។

Lahm លេងក្នុងតំណែងជាខ្សែការពារ និងបម្រើប្រយុទ្ធក៏បាន ដោយបានដឹកនាំកូនក្រុមឈ្នះពានរង្វាន់បាល់ទាត់ពិភព លោក FIFA World Cup 2014 នៅប្រេស៊ីល បន្ទាប់ពីយកឈ្នះអាហ្សង់ទីន ១-០ ក្នុងនាទីបន្ថែម ហើយ១សប្តាហ៍ ក្រោយមក ក៏បានប្រកាសលាឈប់ពីក្រុមជម្រើសជាតិឥន្រ្ទីយ៍ដែកអាល្លឹម៉ង់តែម្តង និងលេងឲ្យក្លឹប Bayern Munich ប៉ុណ្ណោះ។

Lahm បានបញ្ជាក់យ៉ាងច្បាស់ថា រូបគេនឹងចូលនិវត្តន៍ពីបាល់ទាត់ភ្លាម ក្រោយពេលបិទរដូវកាលឆ្នាំ២០១៦-២០១៧ នេះ គ្រាដែលរូបគេបានជួយឲ្យក្រុម Bayern Munich ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានលំដាប់ទី២ របស់អាល្លឺម៉ង់ German Cup យប់មិញនេះ បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ Wolfsburg ១-០ នៅពហុកីឡដ្ឋាន Allianz Arena យប់មិញនេះ។

ខ្សែការពារដែលមានកម្ពស់ ១,៧៥ម៉ែត្រខាងលើនេះ បានចូលលេងឲ្យ Bayern Munich រហូតដល់ទៅ ៥០១ប្រកួត ច្រើនជាងគេ ដោយឈ្នះពានលំដាប់កំពូល Bundesliga បាន៧ដង ឈ្នះពាន German Cup បាន៦ដង ពាន Champions League បាន១ដង ក្រៅពីចូលលេងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់បាន ១១៣ប្រកួត និងជួយឲ្យឈ្នះពាន World Cup ឆ្នាំ២០១៤ បានម្តងដែរ។

ការប្រកាសចូលនិវត្តន៍របស់ Philipp Lahm បានធ្វើឡើង ក្រោយពេលអតីតកីឡាករជើងខ្លាំងរបស់អង់គ្លេស ២រូបគឺ Steven Gerrard និង Franck Lampard ប្រកាសចូលនិវត្តន៍ដូចគ្នានោះ ក្នុងវ័យកាន់តែជ្រេដូចគ្នា គឺចាប់ពី៣០ឆ្នាំបា្លយដូចគ្នា៕

លទ្ធផលរូបភាពសម្រាប់ philipp lahm

Philipp Lahm

Lahm Stats

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Philipp Lahm