(ហ្គាណា)៖ ប៉ូលីសនៅហ្គាណា បានចាប់ខ្លួន បុរសម្នាក់ដោយចោទប្រកាន់ពីបទបង្ករបួសស្នាម បន្ទាប់ពីជននោះ កាត់ស្លឹកត្រចៀកប្រពន្ធ ព្រោះតែខឹងនាងចោទខ្លួនថា មានសម្ព័ន្ធភាពផ្លូវភេទជាមួយ កូនស្រីបង្កើត។
ជនសង្ស័យអាយុ៤០ឆ្នាំ ឈ្មោះ Amoah Konadu ត្រូវចាប់ខ្លួន ក្រោយពីបង្កហិង្សាដាក់ប្រពន្ធ ដោយប្រើកាំបិតកាត់ ស្លឹកត្រចៀកខាងស្តាំ របស់ស្ត្រីជាប្រពន្ធ នៅពេលដែលនាងរករឿង ឈ្លោះប្រកែកគ្នា ដោយស្ត្រីរងគ្រោះ និយាយថា នាងចាប់បានថាប្តីកំហូចនេះ លួចមានសិចជាមួយ កូនស្រីខ្លួនឯង។
ស្ត្រីរងគ្រោះនិយាយថា នាងតាមទាន់នេះ មិនមែនជាលើកទី១ឡើយ ទើបនាងខឹង និងរករឿងឈ្លោះគ្នាបែបនេះ ព្រោះកាលពីដំបូង ដែលនាងចាប់បានប្តីលួចឆីកូនឯង គឺគេសន្យាឈប់ធ្វើដូច្នេះទៀតហើយ នាងក៏មិនរករឿង ដើម្បីក្តីសុខក្នុងគ្រួសារ តែក្រោយមករឿងដដែលនេះ នៅ តែកើតមានទៀត ទើបនាងទ្រាំលែងបាន ក៏សួរនាំប្តីធ្វើឲ្យគេផ្ទុះកំហឹង ក៏ទាញកាំបិតកាត់ស្លឹកត្រចៀកនាង ម្ខាងតែម្តង។ ពេលនេះក្រុមគ្រូពេទ្យ បានតភ្ជាប់ស្លឹកត្រចៀក ឲ្យស្ត្រីរងគ្រោះវិញបានហើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង