CamNews

តារា 

គីម ហ៊ួរ កំ​​ពុង​​​ត្រូវ​​ប៉ាន់ ជា​​មួយ​​នឹង​​អាជីព​​សម្ដែង

(ភ្នំពេញ)៖ ស្រីស្រស់ក្មេងវ័យ មានសម្រស់ល្អផូរផង់ គួរជាទីទាក់ទាញចិត្តកន្លង់ៗឲ្យលង់ស្នេហ៍ កញ្ញា ឡេង គីមលាន ហៅ គីមហួរ ត្រូវបានគេដឹងថា ចាប់តាំងពីនាង​បាន​ដាក់ចិត្ត​ដាក់កាយ ចូលប្រឡូកក្នុងការងារសិល្បៈមក នាងបានក្លាយជាតារាសម្ដែងម្នាក់ ដែលកំពុងមានទីផ្សារខ្ពស់ គួរឲ្យកត់សម្គាល់ ហើយការងារសិល្បៈ ហាក់បានរត់មករកនាង ឈឹបៗតែងម្ដង ដែលជាបច្ច័យដ៏ល្អមួយ ដើម្បីឈោងយកភាពល្បីឈ្មោះ និងចំណូលពីវិស័យនេះផងដែរ ។

តារាសម្ដែងសម្ដីស្រទន់ កញ្ញា គីម​ហ៊ួរ បានប្រាប់ឲ្យដឹងថា ចាប់តាំងពីនាងប្រឡូក្នុងសិល្បៈ រយៈពេល២ឆ្នាំមកនេះ ឃើញថា ការងារ​ហាក់មានភាពមមាញឹកគួរសម ជាពិសេសការសម្ដែង ក្នុងបទចម្រៀងខារ៉ាអូខេ តាមបណ្ដាផលិតកម្មនានា និងសម្ដែងក្នុងរឿង ។

ស្រីស្រស់ គីម ហ៊ួរ និយាយថា« ច៎ាបង រាល់ថ្ងៃរវល់ខ្លាំងដែរបង ព្រោះមានគេទាក់ទង ចេញថតរហូតហ្នឹង.!​ ជាពិសេសថតបទចម្រៀងខារ៉ាអូខេ ចំណែករឿងក៏មានដែរ ជាក់ស្ដែងថ្ងៃនេះ ខ្ញុំមកក្រុងពាលីថតរឿង វាសនាកូនភ្លោះ ដោយអ្នកដឹកនាំសម្ដែង ឲ្យខ្ញុំសម្ដែងជាមិនភក្តិជិតស្និទ្ធ ជាមួយតួឯកស្រី..!»។

តារាសម្ដែង គីមហ៊ួរ បានបន្តទៀតថា ដោយសារចិត្តស្រឡាញ់នឹងការងារសិល្បៈ ទើបនាងបានជំនះគ្រប់ឧបសគ្គនានា ​ដើម្បីសម្រេចបំណងរបស់ខ្លួន ហើយនាងក៏ត្រៀមខ្លួនរួចហើយដែរ ដើម្បីទប់ទល់នឹងព្យុះព័ត៌មាន បោកបក់ផ្សេងៗមកលើរូបនាង ។ ចំណែករឿងស្នេហាវិញ គឺនាងមិនទាន់គិតដល់ទេ អ្វីដែលសំខាន់ ចង់បានការងារមួយ ឲ្យមានលំនឹង និងភាពល្បីឈ្មោះ ក្នុងវិស័យសិល្បៈសិន ចាំដល់វេលាដ៏សមគួរណាមួយ ទើបគិតពីអនាគត និងជ្រើសរើសយកបុរសណាម្នាក់ ដែលល្អសម្រាប់រួមរស់ជាមួយគ្នា៕

 


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: kim hor