CamNews

តារា 

ទើបមកកម្ពុជាលើកទីមួយ Charlie Puth ទទួលរងការរិះគន់ពីហ្វេន

ភ្នំពេញ ៖ តារាចម្រៀងល្បី លោក Charlie Puth បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូង កាលពីថ្ងៃទី ០២​ខែវិឆ្ឆិកា ឆ្នាំ ២០១៨ ដើម្បីចូលរួមការប្រគុំតន្រ្តី Smart Mega Concert ។ ទើបមកកម្ពុជាលើកទីមួយតារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះបែរទទួលរងការរិះគន់ពីហ្វេនថា ទៅប្រទេសផ្សេងបានបង្ហោះរូបថតទាំងក្នុងហ្វេសប៊ុក និងគណនីអុិនស្រ្តាក្រាម ប៉ុន្តែពេលនេះប្រទេសកម្ពុជាបែរជាបង្ហោះបានមួយភ្លែតបែរជាលុបចោលទៅវិញ​ ។ 

ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានហ្វេនៗជាច្រើនបានគិតថា ជាធម្មតារបស់តារាចម្រៀងកើតឆ្នាំ ១៩៩១ រូបនេះ ព្រោះគាត់កម្របង្ហោះរូបថតនៅលើបណ្តាញសង្គមណាស់ ។

ក្នុងនាមអ្នកជាហ្វេនរបស់ម្ចាស់បទ "How Long" រូបនេះយល់យ៉ាងណាដែរចំពោះរឿងនេះ?