CamNews

ព័ត៌មានជាតិ 

រថយន្តកូរ៉េ២តោនកន្លះ បុកគូថ​រថយន្ត​យីឌុប ចត​ស្ងៀម​ពីក្រោយពេញ​ទំហឹង ស្លាប់​ព្រូរ​រថយន្ត​ម្នាក់ គៀប​..

(ត្បូងឃ្មុំ)៖​ បុរសជាព្រូរថយន្តម្នាក់ បានគៀបជាប់នៅក្នុងកាប៉ីនរថយន្ត ស្លាប់យ៉ាងអណោចអធម័​ បន្ទាប់ពីអ្នកបើកបររថយន្តដឹកទំនិញ បានបើករថយន្ត​ ទៅបុកគូថរថយន្តដឹកទំនិញ​ធុនធំមួយគ្រឿង​ទៀត ដែលចតស្ងៀមពីក្រោយ​ នៅតាមបណ្តោយផ្លូវជាតិលេខ៧​ ត្រង់ចណុចភូមិ​ទួលវិហារ ឃុំជីរូទី២ ​ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ នាម៉ោង៧៖២០​ព្រឹក ថ្ងៃទី៧ ខែមិនា​ ឆ្នាំ២០១៦នេះ​។

បើតាមព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងខាងលើគេបានឃើញរថយន្ត ចំណុះ២តោន​កន្លះមួយគ្រឿង​ បើកលើផ្លូវជាតិលេខ៧នេះ​ លុះបើលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តយីឌុប​មួយគ្រឿង ដែលជារបស់កងដឹកជញ្ជួនបានឈប់​ស្ងៀម​ នៅទីនោះតែដោយសារការបើកបរមិនប្រុងប្រយត្ន័​ របស់​រថយន្តបង្ក​ពេលនោះ​ បានបើកទៅបុកគូថរយន្ត ដែលចតស្ងៀមពីក្រោយពេញទំហឹង​ បណ្តាលឲ្យគៀបជាប់ព្រូររថយន្តស្លាប់ យ៉ាងអណោចអធម័​ នៅក្នុងកាប៉ីនរថយន្តតែម្តងទៅ​។

បន្ទាប់ពីកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ​​ ចំណែកសពត្រូវបានប្រគល់ទៅ​ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ​តាមប្រពៃណី​៕​



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh