(ចិន)៖ ស្ត្រីជាម្តាយចិត្តឃោរឃៅម្នាក់ រស់នៅប្រទេសចិន បានធ្វើឲ្យមហាជន មានការផ្ទុះកំហឹងយ៉ាងខ្លាំង បន្ទាប់ពីដឹងថា នាងព្រោះតែខឹងប្តី បែរជាជះកំហឹងលើកូនប្រុស ដ៏តូចម្នាក់ ដែលមិនដឹងអី ដោយចាប់កូនគ្រវែង បោះពីជាន់ទី៧ មកដីវិះតែនឹងធ្វើឲ្យក្មេងបាត់បង់ ជីវិតទៅហើយ។
តាមហេតុការណ៍ ឲ្យដឹងថា នៅថ្ងៃកើតហេតុ ស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានឈ្លោះប្រកែកគ្នាជាមួយប្តី តាមទូរស័ព្ទជាខ្លាំង ព្រោះនាងចង់ឲ្យប្តីឆាប់ត្រឡប់មកផ្ទះ ជួយមើលកូនផង ប៉ុន្តែដោយសារគេ នៅធ្វើការឯ រោងចក្រមួយឆ្ងាយពីផ្ទះ ទើបមិនអាចត្រឡប់ មកឆាប់ឡើយ ធ្វើឲ្យប្រពន្ធកើតក្តីមួម៉ៅ ស្ទុះទៅទាញកូនប្រុស អាយុទើបនឹងបាន២ឆ្នាំប៉ុណ្ណោះ បោះតាមបង្អួចជាន់ទី៧ មកក្រោមតែម្តង។
ក្មេងប្រុសរងគ្រោះ នៅមានជីវិតនៅឡើយ ត្រូវបានបញ្ជូនមក សង្គ្រោះនៅមន្ទីរពេទ្យ Tong Ji តែឆ្អឹងខួរក្បាលរបស់គេ មានការប្រេះស្រាំ ដៃស្តាំបាក់ និងមានអាការៈគ្រាំក្នុងទៀតផង។ ប៉ូលិសនៅទីក្រុង Hongan កំពុងស៊ើបអង្កេតករណីនេះថែមទៀត ដោយមិនទាន់ចោទ ប្រកាន់ឬចាប់ខ្លួនស្ត្រីជាម្តាយក្មេង នៅឡើយទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង