CamNews

តារា 

Bada តារាស្រីនាំមុខក្នុងក្រុម S.E.S របស់កូរ៉េ​ត្រៀមខ្លួនចូលរោងការ​ កំឡុងខែមីនា​ឆាប់ៗនេះ

(កូរ៉េ)៖ Bada តារាចម្រៀងស្រីនាំមុខគេក្នុងក្រុម S.E.S បានធ្វើឲ្យអ្នកគាំទ្រ ពិសេសបុរសៗមានការភ្ញាក់ផ្អើល មិនស្ទើរទេនឹងដំណឹងដ៏ថ្មីស្រឡាងដែលតារាស្រីរូបនេះប្រកាសថា នាងនឹងចូលរោងការនៅក្នុងខែមីនាខាងមុខនេះហើយ។

សមាជិកក្រុម S.E.S ក្រៅពី Bada មាន Shoo និង Eugene ក៏បានរៀបការនិងមានកូនដ៏គួរឲ្យស្រឡាញ់ ទៀតផងប៉ុន្តែទោះយ៉ាងណាក៏ក្រុមតារាចម្រៀងនេះនៅតែទទួលការគាំទ្រខ្លាំងពីមហាជន។

ខាង My Entertainment បានបង្ហាញថា គូស្នេហ៍របស់តារាស្រីរូបនេះគឺជា អ្នកជំនួញម្នាក់ដែលពួកគេ បានជួបគ្នាកំឡុង ខែកញ្ញា ឆ្នាំ២០១៦ រីឯពិធីរៀបការរវាងអ្នកទាំងពីរ នឹងប្រារព្ធឡើងនៅក្នុងវិហារ មួយស្ថិតនៅទីក្រុង សេអ៊ូលដែល Bada និងអនាគតស្វាមីនឹងរៀបការតាមបែបគ្រីស្ទៀន។

S.E.S ក៏មិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តដែរគឺក្រុមនេះត្រៀមចេញអាល់ប៊ុមចម្រៀងថ្មីដែលមានចំណងជើងថា Remember បន្ទាប់ពីផ្អាកចេញបទថ្មីមួយរយៈ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Bada