CamNews

កីឡាអន្តរជាតិ 

គ្រូបង្វឹក Koeman ត្រូវបានក្លឹប Barcelona​ ទាក់ទង​ឲ្យដឹកនាំ​បន្ត ជំនួស​កៅអី​លោក Enrique

(បាសេឡូណា)៖ គ្រូបង្វឹករបស់ក្លឹប Everton បច្ចុប្បន្នលោក Ronald Koeman កំពុងតែត្រូវបានក្លឹបជើងខ្លាំងអេស្ប៉ាញ FC Barcelona ទាក់ទងយកទៅដឹកនាំក្លឹបអ្នកមានបុណ្យមួយនេះ ដើម្បីជំនួសកៅអីគ្រូបង្វឹក Luis Enrique ដែលនឹង ផុតកិច្ចសន្យានៅរដូវក្តៅនេះ។

តាមរយៈសារព័ត៌មាន Tribalfootball បានចេញផ្សាយឲ្យដឹងនៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១៧ នេះថា Koeman បានកំពុងតែចរចា ជាមួយនឹង Barcelona ក្នុងការដឹកនាំក្លឹបយក្សមួយនេះនៅរដូវកាលក្រោយនេះ បន្ទាប់ពីគ្រូបង្វឹក បច្ចុប្បន្ន Enrique បានប្រកាសបដិសេធ មិនព្រមបន្តកិច្ចសន្យាថ្មី គ្រាដែលកិច្ចសន្យាចាស់នៅពហុកីឡដ្ឋាន Camp Nou នឹងអស់សុពលភាពនៅបញ្ចប់រដូវកាលនេះហើយនោះ។

ការដឹកនាំក្លឹបជើងខ្លាំង Barcelona គឹជាបំណងរបស់គ្រូបង្វឹកជនជាតិហូឡង់ រូបនេះជាយូរមកហើយ ហើយក៏ជាឱកាស ល្អផងដែរ ស្របពេលដែល Luis Enrique ថានឹងចាកចេញនោះ ដែលជាបេក្ខភាពខ្ពស់ក្នុងការដឹកនាំក្លឹបដែលស្ថិតនៅ តំបន់ Catalan មួយនេះ។

សូមរំលឹកដែរថា Ronald Koeman បានចូលមកដឹកនាំក្លឹប Everton លេងក្នុងលីគ Premier League របស់អង់គ្លេស ជំនួសកៅអីលោក Roberto Martinez ដែលត្រូវបានបណ្តេញពីតំណែង កាលពីរដូវកាលមុន ដែលកំពុងជួយឲ្យ Everton ឈរនៅលេខរៀងទី៧ ក្នុងតារាងបណ្តោះអាសន្ន ផងដែរ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Koeman