ភ្នំពេញ ៖ តារាសម្តែង កញ្ញា សោម ស្រីនាថ កំពុងតែជួបទុក្ខយ៉ាងធ្ងន់ធ្ងរ ខណៈជម្ងឺមហារីករបស់អ្នកម្តាយនាង បានរីករាលដល់ចូលដល់ខួរក្បាល ពិតជាធ្វើឲ្យនាងពិបាកធ្វើចិត្តពិតមែន ។
នៅក្នុងនោះផងដែរ ពិធីការនីរូបស្អាតមួយដួងនេះក៏បានបង្ហោះអារម្មណ៍អស់សង្ឃឹម ដោយលើកឡើងថា "ពេលនេះខ្ញុំពិតជាពិបាក និងខ្លោចចិត្តបំផុត ព្រោះខ្ញុំអាចនឹងបាត់បង់មនុស្ស ដែលខ្ញុំស្រឡាញ់ស្មើជីវិត ព្រោះពេទ្យថា ជំងឺម៉ែរាលដល់ខួរក្បាលហើយ និងជាមហារីកដំណាក់កាលចុងក្រោយ ទៀតផង" ។
ក្រោយបានជួបសភាពបែបនេះ មានអ្នកនិយមលេងអឺនធឺណិតជាច្រើន បានចូលខមមិនលើកទឹកចិត្តដល់តារាស្រីរូបនេះ ដើម្បីឲ្យនាងកាន់តែរឹងមាំជាងនេះ និងបន្តកម្លាំងដើម្បីមើលថែអ្នកម្តាយជាទីស្នេហាបន្តទៅមុខទៀត ៕
ដោយ ៖ គន្ធា